សេចក្ដីព្រាង ២ ទាក់ទិននឹងពាណិជ្ជកម្មលើផ្លូវទឹកនៅកម្ពុជាបានបញ្ចប់ជាស្ថាពរ

សេចក្ដីព្រាងច្បាប់កំពង់ផែថ្មី និងកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍមជ្ឍមណ្ឌលភ័ស្ដុភារកម្មភ្នំពេញដែលវិនិយោគដោយក្រុមហ៊ុនសិង្ហបូរី ត្រូវបានបញ្ចប់ជាស្ថាពរ និងកំពុងបន្តទៅជំហានបន្ទាប់។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល កាលពីព្រឹកថ្ងៃទី ១៦ កុម្ភៈ នេះ។

ឯកឧត្តម បានឱ្យដឹងថា សម្រាប់សេចក្ដីព្រាងច្បាប់កំពង់ផែ គឺសម្រេចបាន ១០០% ហើយ ប៉ុន្តែនៅមិនទាន់លម្អិតនៅឡើយ ពោលគឺនៅត្រូវកែសម្រួលអក្ខរាវិរុទ្ធមួយចំនួនសិន មុននឹងដាក់ឱ្យគណរដ្ឋមន្ត្រីអនុម័ត។

បើយោងតាមឯកឧត្តម ច្បាប់នេះបង្កើតឡើងក្នុងគោលបំណង ដើម្បីគ្រប់គ្រង និងអភិវឌ្ឍន៍កំពង់ផែឱ្យកាន់តែមានសណ្ដាប់ធ្នាប់ ក៏ដូចជាជំរុញពាណិជ្ជកម្មជាតិ និងអន្តរជាតិផងដែរ។ (អានបន្ថែម)

ដោយឡែក កិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន YCH មកពីប្រទេសសិង្ហបូរី ក្នុការបង្កើតមជ្ឃមណ្ឌល Logistic នៅភ្នំពេញ ក៏បានបញ្ចប់ហើយដែរ ដោយភាគីទាំង ២ នឹងចុះហត្ថលេខានៅចុងខែមីនានេះ ដើម្បីឱ្យក្រុមហ៊ុនចាប់ផ្ដើមអនុវត្តគម្រោង។

គម្រោងនេះស្នើដោយក្រុមហ៊ុនសិង្ហបុរី YHC តាំងទីឆ្នាំ ២០២០ មកម្លេះ ដែលធ្វើឡើងដើម្បីចង់ប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលភ័ស្តុភារកម្មក្នុងតំបន់ បម្រើឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងប្រទេសថៃ កម្ពុជា វៀតណាម ភូមា និងឡាវជាដើម។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]