​រដ្ឋចំណាយ ២លាន​ដុល្លារ កែលម្អផ្លូវ​ ៦៨​គ.ម ភ្ជាប់ពី​ខេត្ត​សៀមរាប ទៅ​ឧត្តរ​មានជ័យ

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សម្រេច​ផ្តល់​ថវិកា​ប្រមាណ ២​លាន​ដុល្លារ សម្រាប់​ជួយ​កែ​លម្អ​ផ្លូវ​ប្រវែង​៦៨​គីឡូ​ម៉ែត្រ ពី​ខេត្ត​សៀមរាប ទៅកាន់​ខេត្ត​ឧត្តរ​មានជ័យ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ដំណើរ និង​ការដឹក​ជញ្ជូន​កសិផល​រវាង​ភូមិសាស្រ្ត​ទាំងពីរ​។

ផ្លូវ​មួយ​ខ្សែ​នេះមានប្រវែង ៦៨​គីឡូ​ម៉ែត្រ​នេះ ​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរ​មានជ័យ ដែល​ក្នុងនោះ​មាន​គម្រោង​ស្ថាបនា​ផ្លូវ​ DBST ក្នុង​ខេត្ត​សៀមរាប មាន​ប្រវែង ៤១​គីឡូ​ម៉ែត្រ និង​ក្នុងខេត្ត​ឧត្តរ​មានជ័យ មាន​ប្រវែង ២៧​គីឡូ​ម៉ែត្រ និងគ្រោងបញ្ចប់​នៅ​ឆ្នាំ​២០២៤។

លោក ប៉ែន កុសល្យ អភិបាល​ខេត្ត​ឧត្តរ​មានជ័យ បាន​ឱ្យ​ដឹង​ថា ផ្លូវ​ប្រវែង​២៧​គីឡូ​ម៉ែត្រ ដែល​ស្ថិតនៅ​ចាប់ពី​ភូមិ​ទំនប់ថ្មី ទៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មានជ័យ ដែលកន្លងមកតែងតែមានការរិះគន់ពីផលលំបាកផ្សេងៗ របស់ប្រជាពលរដ្ឋក្នុងពេលធ្វើដំណើរ។

លោក​បាន​បញ្ជាក់​ទៀត​ថា ផ្លូវ​មួយ​ខ្សែ​នេះ កន្លង​មក​បាន​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ខេត្ត​សៀមរាប និង​ខេត្តឧត្តរ​មានជ័យ ក្នុង​ការដឹក​ជញ្ជូន​កសិផល​របស់​ប្រជា​កសិករ​ទៅកាន់​ទីផ្សារ និង​ប្រើ​ពេលវេលា​ខ្លី​ឆ្ពោះ​ទៅកាន់​ច្រក​ព្រំដែន​ និងជា​ផ្លូវ​យុទ្ធសាស្ត្រ​របស់​កងទ័ព និង​ជួយ​សម្រួល​នូវ​ភាព​ងាយ​ស្រួល​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​សាស្ត្រ​នៃ​ខេត្ត​ទាំងពីរ​ផងដែរ​៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]