ទូតប៊ុលហ្គារីប្តេជា្ញជួយជំរុញវិនិយោគិនខ្លួនមកកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នទំហំវិនិយោគបានកើន៧៨%

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហា្គរីប្រចាំកម្ពុជា បានសន្យាថានឹងជួយជំរុញបណ្តារពាណិជ្ជករ និងវិនិយោគិនប៊ុលហ្គារី ឱ្យមកសិក្សា និងវិនិយោគបន្ថែមនៅកម្ពុជា ខណៈបច្ចុប្បន្ន ទំហំពាណិជ្ជកម្ម កម្ពុជា-ប៊ុលហ្គារី សម្រេចបានដល់ជាង ៨,១ លានដុល្លារ កើនប្រមាណ ៧៨% ធៀបនឹងឆ្នាំ២០២១ សម្រេចបាន ៤,៥៤ លានដុល្លារ។

នេះបើតាមជំនួបរវាងឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ ម៉ារីនេឡា ផេតកូវ៉ា (Marinela Petkova ) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហា្គរីប្រចាំ កម្ពុនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

លោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងថា ដើម្បីផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត លោកជំទាវ នឹងលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិនប៊ុលហ្គារីឱ្យមកស្វែងយល់ និងមកវិនិយោគបន្ថែមលើវិស័យសំខាន់ៗ២ _ទី១គឺកសិកម្ម ដែលរួមមាន៖ ផលិតផលផ្លែឈើ និងជីកសិកម្ម _ទី២ គឺវិស័យទេសចរណ៍នៅកម្ពុជា ដែលកត្តាទាំងនេះ អាចរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ប៊ុលហ្គារីថែមមួយកម្រិតទៀត។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានស្វាគមន៍ និងផ្តល់កិច្ចសហប្រតិបត្តការយ៉ាងជិតស្និទ្ធ និងកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរថែមទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ដែរថា គិតត្រឹមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-ប៊ុលហ្គារី សម្រេចបានប្រមាណ ៨,១ លានដុល្លារ ជាមួយនឹងកំណើនប្រមាណ ៧៨% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបាន ៤,៥៤ លានដុល្លារ។ ក្នុងនោះ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅប៊ុលហ្គារី រួមមាន៖ សំលៀកបំពាក់ ស្បែកជើង ស្ករ និងថ្នាំជក់ជាដើម រីឯទំនិញនាំចូលសក្តានុពលពីប៊ុលហ្គារីមកវិញ រួមមាន៖ ជីកសិកម្ម ស្ពាន់ កែវ និងម៉្សៅជាដើម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]