បន្ទាយមានជ័យត្រូវការថាមពលរហូតដល់ ១១៥គីឡូវ៉ុល ខណៈបច្ចុប្បន្នបានត្រឹមតែ ៣០គីឡូវ៉ុល

ខេត្តបន្ទាយមានជ័យ ត្រូវការប្រើប្រាស់ថាមពលអគ្គិសនីទូទាំងខេត្តប្រមាណ ១១៥គីឡូវ៉ុល ខណៈខេត្តនេះ ផលិតបានត្រឹមតែ ៣០គីឡូវ៉ុលប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ុំ រាត្រី ក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣​។

ឯកឧត្តមអភិបាល បានបន្ថែមឱ្យដឹងថា ក្នុងខេត្តមានអ្នកវិនិយោគផលិតថាមពលអគ្គិសនីតាមរយៈប្រព័ន្ធសូឡា បានត្រឹមតែ ៣០គីឡូវ៉ុលប៉ុណ្ណោះ ដោយនៅខ្វះជាង ៨០គីឡូវ៉ុលទៀតឯណោះ។

ឯកឧត្តមបានបន្តថា ចំពោះថាមពលដែលនៅខ្វះ រាជរដ្ឋាភិបាល បានបំពេញដោយសហការទិញថាមពលពីភាគីថៃ ដើម្បីប្រើប្រាស់សម្រាប់ ៣ខេត្តរួមមានបាត់ដំបង សៀមរាប និងបន្ទាយមានជ័យ។ ដោយឡែក ប្រភពមួយទៀត រដ្ឋយកថាមពលពីរាជធានីភ្នំពេញ​តាមរយៈអគ្គិសនីកម្ពុជាចូលខេត្តបន្ទាយមានជ័យនៅរដូវវស្សា។

បន្ថែមពីនេះ ឯកឧត្តមអភិបាល​ បានបញ្ជាក់ថា មកទល់ពេលនេះ មានភូមិចំនួន ៦គត់ក្នុងចំណោមភូមិ៦៥៨ មិនទាន់មានអគ្គិសនីប្រើប្រាស់ ដោយសារជាភូមិដាច់ស្រយាល ហើយភូមិទាំង ៦នោះ ស្ថិតក្នុងស្រុកម៉ាឡៃ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]