អ្នកជំនាញចិនចង់វិនិយោគ​កែច្នៃសំរាមនៅ​ភ្នំពេញ​​ទៅជាថាមពលអគ្គិសនី

ក្រុមហ៊ុនចិន មីហ្ស៊ុដា Mizuda Waste Management Co., Ltd. ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួន៣ ដែលកំពុងប្រតិបត្តិការ​សេវា​ប្រមូល​សំរាម​នៅរាជធានីភ្នំពេញ បានបង្ហាញបំណងចង់វិនិយោគលើការកែច្នៃសំរាមទៅជា​ថាមពល​អគ្គិសនី បន្ថែមពីលើការងារដែល​ក្រុមហ៊ុន​កំពុងអនុវត្តន៍រាល់ថ្ងៃ។

គម្រោងកែច្នៃសំរាម ទៅជាថាមពលអគ្គិសនីរបស់ក្រុមហ៊ុនត្រូវបានលើកឡើងដោយលោកអគ្គនាយក​ក្រុម​ហ៊ុន ​មីហ្ស៊ុដា លោក Shan Jian Ming ក្នុងឱកាសកិច្ចប្រជុំជាមួយឯកឧត្តម ឃួង ស្រេង អភិបាល​រាជធានី​ភ្នំ​ពេញ នៅថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៣។

លោក Shan Jian Ming បានលើកឡើងថា ក្រុមហ៊ុនមានគោលបំណងពិភាក្សាអំពីលទ្ធភាព​នៃការធ្វើវិនិយោគ​លើ​គម្រោ​ង​​​​​​​​ផ្សេងៗ និងការរួមចំណែកលើការអភិវឌ្ឍ​រាជធានីភ្នំពេញឱ្យកាន់តែ​ស្រស់ស្អាត មា​នសោភណ្ឌភា​ព និង​ស័​ក្ដិសម​​ជា​ទី​ក្រុង​ទំនើប ដោយទី១ ក្រុមហ៊ុនស្នើសុំ​មតិយោបល់ណែនាំពីចំណុចខ្វះខាតលើកិច្ចការងារប្រមូលដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុន នៅទីក្រុងភ្នំពេញ និងទី២ ក្រុ​មហ៊ុនមានគម្រោងច​ង់កែច្នៃការដុតសំ​រាមទាំងនោះឱ្យទៅជា​ថាមពលអគ្គិសនី។

លោកបានបញ្ជាក់ថា ក្រុមហ៊ុនមានបំណងចង់វិនិយោគ​លើគម្រោង​នេះ ដោយសារតែក្រុមហ៊ុនមានទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ​ក៏ដូចជារ​ដ្ឋបា​ល​រាជ​ធានី​ភ្នំពេញ ហើយក្រុមហ៊ុនបានទទួលជោគជ័យលើការវិនិយោគលើទីផ្សារបែបនេះនៅប្រទេសចិន ម្យ៉ាងក្រុមហ៊ុនក៏មានរោងចក្រដុតសំរាមទៅ​ជាអគ្គិសនី​ចំនួន​ ​៣៣រោង​ចក្ររួចមកហើយ។

ចំពោះគម្រោងវិនិយោគថ្មី ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ឯកឧត្ដមឃួង ស្រេង ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញគាំទ្រក្រុមហ៊ុនមុនគេ ប៉ុន្តែយ៉ាងណាក្តី ការសម្រេចលើសិទ្ធនៃការវិនិយោគជាការសម្រេចដោយរាជរដ្ឋាភិបាលកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]