រយៈពេល៥ឆ្នាំ សៀមរាបទទួលបានគម្រោងអភិវឌ្ឍន៍ជាង ២ពាន់គម្រោង តម្លៃសរុបជាង ១ពាន់លានដុល្លារ

ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ខេត្តសៀមរាបទទួលបានគម្រោងសាងសង់សរុបចំនួន ២​.៣០៥ គម្រោង មានផ្ទៃក្រឡាសរុបចំនួន ២,១៩លានម៉ែត្រក្រឡា ក្រោមទុនវិនិយោគសរុបចំនួន ១.៥៨៤លានដុល្លារអាមេរិក។

នេះបើយោងតាមប្រសាសន៍ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានបញ្ជាក់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តមបានលើកឡើងថា មួយរយៈចុងក្រោយនេះខេត្តសៀមរាបមានការរីកចម្រើនគួរឱ្យកត់សម្គាល់លើអភិវឌ្ឍវិស័យសំណង់ ក្នុងនោះមានការអភិវឌ្ឍលើប្រភេទសំណង់ទាំងតូច ធំ និងសំណង់ប្រភេទលំនៅឋានគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តផងដែរ។

ឯកឧត្តមបន្ថែមថា ក្នុងចំណោមគម្រោងសរុប រួមមាន គម្រោងសាងសង់ ដែលទទួលបានការអនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានសរុបចំនួន ៣៧គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ៥៨២ពាន់ម៉ែត្រក្រឡា ក្រោមទុនវិនិយោគសរុបចំនួន ១.១១៩លានដុល្លារ។

ដោយឡែក គម្រោងសំណង់ ដែលទទួលបានការអនុញ្ញាតពីរដ្ឋបាលខេត្តសៀមរាបមានចំនួនសរុប ៣៥១គម្រោង មានផ្ទៃក្រឡាសំណង់ប្រមាណ ១លានម៉ែត្រក្រឡា ក្រោមទុនវិនិយោគសរុបចំនួន ៣១០លានដុល្លារ ហើយមានគម្រោងសាងសង់ចំនួន ១.៩១៥ គម្រោងផ្សេងទៀត ដែលមានផ្ទៃក្រឡាសំណង់សរុប ៦១១ពាន់ម៉ែត្រក្រឡា ក្រោមទុនវិនិយោគ ១៥៥លានដុល្លារអាមេរិក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]