រដ្ឋគ្រោងសង់ផ្លូវជាតិថ្មី ២ខ្សែបន្ថែមទៀត ប្រវែងជាង ២០០គ.ម ក្នុងខេត្តរតនគិរី

រដ្ឋគ្រោងសាងសង់ផ្លូវជាតិថ្មី ០២ខ្សែ ដែលខ្សែទី១-ចេញពីខេត្តរតនគិរីទៅកាន់ស្រុកវើនសៃ និងខ្សែទី២-ឆ្ពោះទៅកាន់តំបន់កន្ទុ​យ​​នាគក្នុងឆ្នាំ២០២៨ មានប្រវែងសរុបជាង ២០០គ.ម ដោយនឹងប្រើប្រាស់ថវិកាជាតិ។ នេះបើតាមសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈ​ពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តរតនគីរីកាលពីថ្ងៃទី៤ ខែមេសា​ ឆ្នាំ២០២៣។

បើតាមលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានឱ្យដឹងថា រដ្ឋមិនត្រឹមតែសាងសង់ផ្លូវទៅស្រុកវើនសៃប៉ុណ្ណោះទេ តែថែមទាំងភ្ជាប់ទៅអូរក្រៀល​​ ខេត្តស្ទឹងតែ្រងផងដែរ។

ក្នុងនោះ ផ្លូវនេះចែកចេញជា ០២កំណាត់ គឺកំណាត់ទី១ ជាប្រភេទក្រួសក្រហមចេញពីអូរជុំ ទៅស្រុកវើនសៃមានប្រវែង ២៨,៥២ គ.ម និងមួយកំណាត់ទៀត ជាកំណាត់ផ្លូវដី ចេញទៅដល់ព្រំប្រទល់កម្ពុជាឡាវមានប្រវែង ១០៤,៤៥ គ.ម ដោយសរុបទាំងពីរកំណាត់នេះមានប្រវែង ១៣២,៩៧គ.ម។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា រដ្ឋាភិបាលគ្រោងសាងសង់ផ្លូវនេះតាំងពីឆ្នាំ២០២២មកម្ល៉េះ តែដោយសារស្ថានភាពសេដ្ឋកិច្ច និងសង្គម គម្រោងនេះ ក៏ប្តូរទៅសាងសង់ក្នុងឆ្នាំ២០២៧ វិញ។​

ដោយឡែក ចំពោះគម្រោងផ្លូវទៅកាន់តំបន់កន្ទុយនាគ ជាគម្រោងស្ថិតក្នុងប្រព័ន្ធផ្លូវជាតិឈ្មោះថា ផ្លូវ ៧៨ដកប្រាង្គ ដែលមានប្រវែង ១៩១គ.ម ក៏គ្រោងនឹងសាងសង់ក្នុងឆ្នាំ២០២៨ ផងដែរ។

ផ្លូវនេះចែកចេញជា ០៣ប្រភេទ គឺ ១). ចែកចេញជាប្រភេទ dbst ពីក្រុងបានលុង ដល់ភូមិតងណងឡិ ប្រវែង ២១,៩៥គ.ម ២). ពីភូមិតងណងឡិទៅស្រុកតាវែង ជាប្រភេទល្បាយថ្មមានប្រវែង ២៥,៩ គ.ម និង ៣). ពីស្រុកតាវែង​​​ទៅដល់តំបន់កន្ទុយនាគ ១៤៣,៩៩គ.ម។

លោកបានបញ្ជាក់បន្ថែមថា ផ្លូវទៅវើនសៃនឹងចាប់ផ្តើមក្នុងឆ្នាំ២០២៧ រីឯផ្លូវទៅតំបន់កន្ទុយនាគ នឹងចាប់ផ្តើមក្នុងឆ្នាំ២០២៨ ប៉ុន្តែអាចនឹងចាប់ផ្តើមមុនឆ្នាំទាំងនោះ អាស្រ័យលើថ្នាក់ដឹកនាំ។

គួរបញ្ជាក់ថា ផ្លូវទៅតំបន់កន្ទុយនាគ ធ្វើដំណើរបានត្រឹមតែស្រុកតាវែងទេ បើចង់ទៅដល់ទីនោះ ត្រូវធ្វើដំណើរពីប្រទេសវៀតណាមមកវិញ។

រូបភាពពី Cambodia Amazing Trip Planner 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]