កម្ពុជា-ឡាវ រួមគ្នាសិក្សាទីតាំងអាទិភាព ២កន្លែង ដើម្បីបើកច្រកព្រំដែនថ្មីមួយ

កម្ពុជា-ឡាវ កំពុងសិក្សាទីតាំង ២កន្លែង ដើម្បីបើកច្រកព្រំដែនថ្មីមួយ ដោយភ្ជាប់ជាមួយស្រុកភូវង់ នៃខេត្តអាត់តាពើរបស់ប្រទេសឡាវ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម  ញ៉ែម សំអឿន អភិបាល នៃ​គណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តមអភិបាល បានបញ្ជាក់ថា ប្រទេសកម្ពុជា​ និងប្រទេសឡាវ បាននឹងកំពុងសិក្សាលើជម្រើសទីតាំង ២កន្លែង គឺទី១ នៅបង្គោលលេខ ១០៣ រវាងស្រុកវើនសៃនៃខេត្តរតនគិរី និងស្រុកភូវង់នៃខេត្តអាត់តាពើ ដោយពីស្រុកវើនសៃ ទៅបង្គោលលេខ ១០៣ មានប្រវែងប្រហែល ៣០គីឡូម៉ែត្រ ហើយពីស្រុកភូវង់ទៅបង្គោលលេខ១០៣ មានប្រវែងជិត ២០គីឡូម៉ែត្រ។

ចំពោះទីតាំងទី១ នេះ ភាគីឡាវ បានស្នើមកកម្ពុជា​ឱ្យបើកច្រកព្រំដែនមួយនៅទីនោះ។

ឯកឧត្តមអភិបាល បានបន្ថែមថា ចំពោះទីតាំងទី២ វិញ គឺនៅបង្គោលលេខ ១៤៥ ដែលស្ថិតនៅកៀកនឹងតំបន់កន្ទុយនាគមុំបីប្រហែល ២០គីឡូម៉ែត្រ ដែលមានផលចំណេញច្រើនដល់វិស័យទេសចរណ៍ ព្រោះឆ្លងកាត់តំបន់ឧទ្យានជាតិវីរៈជ័យ។

បើបើកច្រកព្រំដែន ទីតាំងទី២ នេះ មិនសូវប៉ះពាល់បរិស្ថាន ដូចក្នុងតំបន់បង្គោលលេខ១០៣ ដែលស្ថិតក្នុងតំបន់ស្នូលការពារបរិ​ស្ថាន។

មកទល់ពេលនេះ ភាគីកម្ពុជា និងឡាវ កំពុងចុះសិក្សាលើទីតាំងទាំង០២ និងរៀបចំជារបាយការណ៍រួមមួយ ដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។

គួរបញ្ជាក់ថា ខេត្តរតនគិរី ជាប់ជាមួយនឹងខេត្តអាត់តាពើនៃប្រទេសឡាវ ដែលបានបោះបង្គោលព្រំដែនរួចរាល់ជាស្ថាពរហើយ​។​

គួររម្លឹកថា ទាក់ទងនិងទីតាំងទាំង២នេះ រដ្ឋាភិបាលគ្រោងនឹងសាងសង់ផ្លូវជាតិថ្មី ០២ខ្សែ ដែលខ្សែទី១-ចេញពីខេត្តរតនគិរីទៅកាន់ស្រុកវើនសៃ និងខ្សែទី២-ឆ្ពោះទៅកាន់តំបន់កន្ទុ​យ​​នាគក្នុងឆ្នាំ២០២៨ មានប្រវែងសរុបជាង ២០០គ.ម ដោយនឹងប្រើប្រាស់ថវិកាជាតិ។ (អានបន្ថែម)

រូបភាពពី Cambodia Amazing Trip Planner 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]