IFC ជួយកម្ពុជាលើផ្នែកហិរញ្ញវត្ថុ ដើម្បីសិក្សាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (International Finance Corporation)នៃធនាគារពិភពលោក បានសម្រេចផ្តល់សេវាទីប្រឹក្សាហិរញ្ញវត្ថុ សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Sihanoukville logistics complex-SHV-LC)។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុរវាងក្រសួងសាធារណការ និងដឹកជញ្ចូន និង IFC សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ) ត្រូវបានធ្វើឡើង នៅថ្ងៃទី១៩ ខែមេសាក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ។

គម្រោងនេះត្រូវបានគេរំពឹងថានឹងត្រូវបានដំណើរការឡើងជាដំណាក់កាល ជាមួយនឹងដើមទុនសរុបប្រមាណជា ២០០លានដុល្លារ។

ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា គម្រោងនេះ ជាគម្រោងទីពីរ បន្ទាប់ពីគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ហើយក្រសួងមានផែនការបង្កើតគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មនៅទីក្រុងបាវិត និងក្រុងប៉ោយប៉ែត បន្តបន្ទាប់នាពេលខាងមុខ។

គោលបំណងរបស់យើង គឺយកប្រទេសកម្ពុជាធ្វើជា «មជ្ឈមណ្ឌលផ្ទេរភស្តុភារកម្មប្រចាំតំបន់ក្នុងតំបន់អាស៊ីអាគ្នេយ៍» នេះជាប្រសាសន៍របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តម ថ្លែងថា៖ «តាមរយៈការធ្វើការជាមួយ IFC យើងអាចទាញយកផលពីជំនាញជាសាកលរបស់ពួកគេ នៅពេលដែល យើងស្វែងរកជម្រើសដ៏ល្អបំផុត ដើម្បីជំរុញការចូលរួមពីវិស័យឯកជនក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មដ៏សំខាន់នេះនៅក្នុងប្រទេសកម្ពុជា។»

ជាមួយ​គ្នានេះដែរ កម្ពុជាទើបទទួលបានសមិទ្ធិលទ្ធភាពយ៉ាងល្អិតល្អន់លើគម្រោងសង់ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលបានបង្ហាញថា​ ជាគម្រោងដែលនឹងផ្តល់ផលប្រយោជន៍ដ៏មហិមាសម្រាប់សេដ្ឋកិច្ចជាតិ ដោយត្រូវបានវាយតម្លៃថាអាចផ្តល់អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return) ក្នុងកម្រិតមួយខ្ពស់ជាងអត្រាមធ្យមកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]