ខេត្តត្បូងឃ្មុំចុះបញ្ជីដីជាប្រព័ន្ធបានចំនួនជាង ៣៧ម៉ឺនក្បាលដី

តាំងពីបំបែកខេត្តចេញពីខេត្តកំពង់ចាមឆ្នាំ ២០១៤មក អាជ្ញាធរខេត្តត្បូងឃ្មុំ បានចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបាន​ចំនួនជាង ៣៧ម៉ឺនក្បាលដី និងបានបិទផ្សាយបានចំនួន ៤៣២ភូមិ។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

ទន្ទឹមនឹងនេះ អាជ្ញាធរខេត្ត បានចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានចំនួនប្រមាណជា ៣០ម៉ឺនប័ណ្ណផងដែរ។

បើតាមឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់បន្ថែមថា ក្នុងទិសដៅការងារខាងមុខ ក្នុងឆ្នាំ២០២៥ ឬ២០២៧ ទើបខេត្តអាចបញ្ចប់ការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនេះបានទាំងស្រុង។

ដោយឡែកចំពោះការងារបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង អាជ្ញាធរខេត្ត ក៏បានបោះបង្គោលបានចប់សព្វគ្រប់ហើយ ជាមួយប្រទេសវៀតណាម ដែលមានប្រវែង ១៤៣គីឡូម៉ែត្រ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]