រដ្ឋាភិបាលកម្ពុជាប្តេជ្ញាសង់សាលារៀនបន្ថែម ខណៈបច្ចុប្បន្នមានជិត ២ម៉ឺនសាលា

រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាថានឹងសាងសង់សាលារៀបបន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីឆ្លើយតបនឹងចំនួនសិស្សដែលកំពុងតែកើនឡើង ខណៈបច្ចុប្បន្នសាលារៀនមានត្រឹម ១៨.៨៣០កន្លែង ប៉ុណ្ណោះ។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគ​ជ័យពីវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ថវិកាជាតិសម្រាប់វិស័យអប់រំ នឹងប្រើប្រាស់មិនសម្រាប់តែការតម្លើងប្រាក់បៀរវត្សជូនគ្រូបង្រៀន និងបុគ្គលិកអប់រំនោះទេ តែថែមទាំងសម្រាប់ការកសាងសាលារៀន ដើម្បីជំនួសអគារសាលារៀនចាស់ៗ និងឆ្លើយតបនឹងកំណើនសិស្ស ព្រមទាំងអគារស្នាក់នៅសម្រាប់សិស្ស និងគ្រូផងដែរ។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ដើម្បីធានានូវសមធម៌សង្គម​ គឺត្រូវវិនិយោគលើការអប់រំ សុខភាព និងវិស័យផ្សេងទៀត សម្រាប់ប្រយោជន៍ប្រជាពលរដ្ឋ ដូចជាផ្លូវថ្នល់ ដែលទាំងអ្នកមាន និងអ្នកក្រអាចប្រើប្រាស់បានដូចគ្នា ព្រមទាំងសាលារៀន ដែលទាំងអ្នកមាន និងអ្នកក្រ អាចបញ្ជូនកូនទៅរៀនបានដូចគ្នា។

គួរបញ្ជាក់ថា តាមទិន្នន័យរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ កម្ពុជាមានសាលាមត្តេយ្យសរុប ៨.៦០៧ សាលាបឋមសិក្សា ៨.០៦៧ អនុវិទ្យាល័យ ១.៣៤០ និងវិទ្យាល័យ ៨១៦។

គួររម្លឹកទៀតថា ប្រទេសកម្ពុជា ក៏មានស្ថាប័នអប់រំវិជ្ជាជីវៈ និងបច្ចេកទេសចំនួន ១៩ ដែលមានសិស្សសរុប ៣.២៥៩នាក់ និងស្ថាប័នអប់រំកម្រិតឧត្តមចំនួន ១៣២ ដោយក្នុងនោះ ៤៨ស្ថាប័ន ជារបស់រដ្ឋ និងចំនួន ៨៤ស្ថាប័នជារបស់​ឯកជន ដែលមានទីតាំងក្នុងខេត្តចំនួន ២០ ដែលមានសិស្សសរុបចំនួន ២០៥.៦៣៦នាក់ ក្នុងនោះ ៤៧.៥% ជាស្រ្តី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគីរី សម្រេចបាន​ជាង ៧២%

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​អនុវត្ត​ដោយ​ប្រើប […]

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ តម្លៃជិត ២៥០លានដុល្លារ សាងសង់បានជិត៦០%ហើយ

ស្ថានីយកុងតឺន័រថ្មី-ដំណាក់១ សម្រេចបានការបញ្ចប់ជិត ៦០ ភា […]