រយៈពេល៥ឆ្នាំ ស្ទឹងត្រែងសង់ផ្លូវក្នុងខេត្តនិងផ្លូវក្រវាត់ព្រំដែនបានជាង ៤០០គ.ម

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខេត្តស្ទឹងត្រែងបានកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ខ្វាត់ខ្វែង ក្នុងនោះរួមមានការអភិវឌ្ឍផ្លូវក្នុងខេត្តប្រមាណជាង ២០០គីឡូម៉ែត្រ និងផ្លូវក្រវាត់ព្រំដែនបានជាង ២០០គីឡូម៉ែត្រ ដែលបានរួមចំណែកកែប្រែក្លាយមុខមាត់ខេត្ត ឱ្យកាន់មានភាពស៊ីវិល័យ ពិសេសបានចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចក្នុងខេត្តទាំងមូល។

នេះបើយោងតាមឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណ: អភិបាលខេត្តស្ទឹងត្រែង ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តមបានមានប្រសាសន៍ថា គិតចាប់ពីឆ្នាំ​២០១៨ រហូតមកទល់នឹងពេលនេះ អាជ្ញាធរខេត្តស្ទឹងត្រែងសម្រេចបានការកសាងផ្លូវកៅស៊ូប្រវែង ៣១គីឡូម៉ែត្រ ផ្លូវបេតុងប្រវែង ៦គីឡូម៉ែត្រ ផ្លូវគ្រួសក្រហម ១១៩គីឡូម៉ែត្រ ដែលជាគម្រោងបានមកពីថវិការដ្ឋបាលខេត្ត។ ក្រៅពីនេះ មានគម្រោងផ្លូវកៅស៊ូមានចំនួន ២ខ្សែ មានប្រវែង សរុបចំនួន ២៣,១២គីឡូម៉ែត្រ និងផ្លូវបេតុងចំនួន ២ខ្សែ មានប្រវែងសរុប ២២គីឡូម៉ែត្រផ្សេងទៀតត្រូវបានកសាង ដោយប្រើប្រាស់ថវិការបស់មន្ទីរសាធារណការ និងដឹកជញ្ជូន។

គួរបញ្ជាក់ដែរថា ក្រៅពីការងារកសាងផ្លូវ អាជ្ញាធរខេត្តក៏បានសាងសង់ ស្ពានធំៗចំនួន-៨កន្លែង ស្ពានបេតុងចំនួន-១៧កន្លែង(ប្រវែង៦៥៦ម៉ែត្រ) លូប្រអប់-៥៣កន្លែង និងលូកាត់ផ្លូវចំនួន-៧៦៥កន្លែង ផងដែរ។

ដោយឡែក ក៏មានគម្រោងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនរវាងខេត្តស្ទឹងត្រែង និងប្រទេសជិតខាងផងដែរ ដោយរហូតមកទល់នឹងពេលនេះ កងវិស្វកម្មនៃក្រសួងការពារជាតិបានសម្រេចការសាងសង់ប្រមាណជាង ២០០គីឡូម៉ែត្រហើយ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]