ស្ពានកោះនរា តម្លៃជិត៤០លានដុល្លារ សម្រេចការសាងសង់បាន៧០ភាគរយ​

ស្ពានតភ្ជាប់ពីកោះពេជ្រ​ ទៅកោះនរា តម្លៃ៣៨លានដុល្លារ បច្ចុប្បន្នសម្រេចការសាងសង់បាន ៧០ភាគរយ និងគ្រោងដាក់ដំណើរការតាមការគ្រោងទុក ។​

ស្ពានតភ្ជាប់ពីកោះពេជ្រ​ ទៅកោះនរា​ខាងលើនេះ ​បាន​បើក​ការដ្ឋាន​ដំណើរការ​សាងសង់​កាលពីថ្ងៃទី២៦ ​ខែតុលា ឆ្នាំ២០២០ ​ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា។ (​អានបន្ថែម)

ស្ពាននេះ​មានប្រវែង ៨២៤ម៉ែត្រ ​មាន​ទទឹង ២៤,៥០ម៉ែត្រ ។

ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៍​កោះនរា បានសាងសង់រួចរាល់សម្រេចបាន៧០ភាគរយ ហើយការដ្ឋានសាងសង់ នឹងរួចរាល់ នៅចុងខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើយោងតាម លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន​រាជធានីភ្នំពេញ ត្រូវបានស្រង់សំដីចុះផ្សាយនៅលើសារព័ត៌មាន​ BTV News នៅថ្ងៃទី២៥ ខែមេសា។​

នៅពេលដាក់ដំណើរការ ស្ពានថ្មីនេះ នឹងដើរតួនាទី​យ៉ាងសំខាន់ក្នុងការបម្រើដល់ការធ្វើដំណើររបស់ពលរដ្ឋ អាចឆ្លងពីតំបន់កោះនរា ទៅកាន់តំបន់​អភិវឌ្ឍន៍កោះពេជ្រ ​ដែលធ្វើឱ្យលំហូរចរាចរណ៍ មានភាពល្អប្រសើរ ខណៈខណ្ឌច្បារអំពៅ មានភាពប្រឈមលើការកក់ស្ទះចរាចរណ៍ជាប្រចាំថ្ងៃ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]