គម្រោងសង់ខ្សែកាប្លិ៍ក្រោមសមុទ្រពីហុងកុងមកកម្ពុជា តម្លៃ១៦៥លានដុល្លារ នឹងបញ្ជប់នៅឆ្នាំ២០២៤

គម្រោងតបណ្ដាញខ្សែកាប្លិ៍អុបកទិកក្រោមបាតសមុទ្រពីហុងកុង-រាជធានីភ្នំពេញ តម្លៃ ១៦៥លានដុល្លារ នឹងសាងសង់រួចរាល់នៅក្នុងឆ្នាំ២០២៤ ដើម្បីឆ្លើយតបនិងតម្រូវការឱ្យបានគ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់អ៊ីនធឺណេតនៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងពិធីចុះហេត្ថលេខាលើអនុស្សរណៈនៃការយោគយល់ សម្រាប់កិច្ចសហប្រតិបត្តិការ ដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verfy.gov.kh នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តមបានបញ្ជាក់ថា “គម្រោងតបណ្ដាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រហុងកុង-រាជធានីភ្នំពេញ មានតម្លៃប្រមាណ ១៦៥លានដុល្លារ និងមានប្រវែង២.៧១៥ គីឡូម៉ែត្រ ដោយបច្ចុប្បន្ន ក្រសួងបាននិងកំពុងបន្ដកិច្ចការងារលើគម្រោងនេះ ហើយបាន និងកំពុងសាងសង់ហើយ។ ក្នុងឆ្នាំ២០២៤ យើងជឿជាក់ថា នឹងមានខ្សែបណ្ដាញក្រោមបាតសមុទ្រ ចូលមកដល់ប្រទេសកម្ពុជាជាមួយសមត្ថភាពធំ ល្បឿនលឿន ដែលនឹងឆ្លើយតបគ្រប់គ្រាន់ នឹងតម្រូវការបច្ចុប្បន្នរបស់កម្ពុជា”។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ដទៀតថា ថវិកាដែលត្រូវបានប្រើប្រាស់ ដើម្បីតភ្ជាប់បណ្ដាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រហុងកុង-រាជធានីភ្នំពេញ គឺកម្ពុជាបានកម្ចីពីរដ្ឋាភិបាលចិន ហើយកម្ពុជានឹងប្រើប្រាស់ផលចំណេញ ពីការលក់សេវាអ៊ីធើណេតនេះ ដើម្បីសងត្រឡប់ទៅកាន់រដ្ឋាភិបាលចិនវិញ។

គួរបញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ដែលភ្ជាប់ពីហុងកុងមកកាន់កម្ពុជា បានទទួលការគាំទ្រ និងអនុម័តពីសំណាក់អន្តរក្រសួង ដើម្បីជំរុញឱ្យអ៊ិនធើណិតមានល្បឿនលឿននិងមានតម្លៃសមរម្យ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]