រដ្ឋនឹងឆ្លាក់អត្តពលិកឆ្នើម២០២៣ នៅវិមានឈ្នះឈ្នះ ខណៈត្រៀមជាម្ចាស់ផ្ទះកីឡាយុវជនអូឡាំពិកអាស៊ី ២០២៩

​រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនឹងឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅវិមានឈ្នះឈ្នះ ដើម្បីទុកជាតឹកតាង ខណៈតៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអូឡាំពិកអាស៊ីលើកទី៥ ឆ្នាំ២០២៩។ នេះបើតាមសេចក្តីប្រកាសពត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ។

ចម្លាក់ដែលនឹងឆ្លាកនេះ នឹងក្លាយជាតឹកតាងអំណះអំណាងជាប្រវត្តិសាស្ត្រដ៏អស្ចារ្យរុងរឿងល្បីល្បាញរបស់កម្ពុជា ស​ម្រា​ប់កូនចៅ គ្រប់ជំនាន់ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស បានឃើញបានដឹងពីព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ​។

ក្រៅពីនេះ អត្ថន័យ និងពាក្យស្លោកនានាដែលលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នឹងមានការឆ្លាក់នូវអត្តពលិកឆ្នើមកម្ពុជាដែលមានស្នាដៃលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ និងដែលទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការផ្នែកកីឡា រៀបចំឱ្យទៅជាតឹកតាងចម្លាក់នៅវិមានឈ្នះឈ្នះផងដែរ។

ខណៈនេះដែរ កម្ពុជាក៏កំពុងត្រៀមខ្លួនធ្វើជាម្ចាស់រៀបចំព្រឹត្តការណ៍ កីឡាយុវជនអូឡាំពិកអាស៊ីលើកទី៥ ឆ្នាំ២០២៩ (The 5th Asian Youth Games 2029) នៅរាជធានីភ្នំពេញ។

គួររម្លឹកដែរថា កម្ពុជាទទួលបានសិទ្ធិពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះនេះ នៅក្នងមហាសន្និបាតលើកទី៤០ របស់ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដែលបានប្រព្រឹត្តទៅនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី ២១-១១-២០២១ ដែលចុះហត្ថលេខាដោយ ឯកឧត្ដម ថោង ខុន ក្នុងនាមជាអ្នករៀបចំព្រិត្តិការណ៍ និងឯកឧត្ដម ឃួង ស្រេង ក្នុងនាមទីក្រុងម្ចាស់ផ្ទះ ឯកឧត្ដម អ៊ុក សិទ្ធជាតិ តំណាងក្រសួងអប់រំ យុវជន និងកីឡា ជាសាក្សី  ជាមួយលោក Randhir Shing ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី។

ក្នុងនោះផងដែរ ដើម្បីលើកទឹកចិត្តបន្ថែមដល់កម្ពុជា ក្រុមប្រឹក្សាអូឡាំពិកអាស៊ីបានផ្តល់គម្រោងសាងសង់មជ្ឈមណ្ឌលសារៈមន្ទីរអូឡាំពិក (Olympic Museum Center) ដ៏ធំមួយ និងមានសារៈសំខាន់ដល់កម្ពុជាសម្រាប់រក្សាសវតា និងស្នាដៃកីឡាជាតិ និងចលនាអូឡាំពិកជូនយុវជន អ្នកស្រាវជ្រាវវិស័យកីឡានៅកម្ពុជា ក៏ដូចសម្រាប់ពិភពលោក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគីរី សម្រេចបាន​ជាង ៧២%

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​អនុវត្ត​ដោយ​ប្រើប […]

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ តម្លៃជិត ២៥០លានដុល្លារ សាងសង់បានជិត៦០%ហើយ

ស្ថានីយកុងតឺន័រថ្មី-ដំណាក់១ សម្រេចបានការបញ្ចប់ជិត ៦០ ភា […]