សម្តេចតេជោណែនាំជាថ្មីមិនអនុញ្ញាតឱ្យមានក្រុមហ៊ុនផ្តាច់មុខសេវាអ៊ិនធើណែតក្នុងបុរី

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំសាជាថ្មីមិនឱ្យមានក្រុមហ៊ុនលក់ផ្តាច់មុខសេវាទូរស័ព្ទ ឬអ៊ិនធើណែតក្នុងបុរី ឬផ្ទះល្វែង​ ជាដាច់ខាត។ នេះបើតាមការលើកឡើងរបស់សម្តេច ក្នុងពិធីសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ។

បន្ថែមពីនេះ​ សម្តេចក៏បានសំណូមពរ ទៅក្រុមហ៊ុនផ្ទះល្វែង និងតាមបុរីទាំងអស់ ត្រូវតែធ្វើការសហការគ្នា ជាមួយក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណែត ឬក្រុមហ៊ុនទូរស័ព្ទ អាចទៅភ្ជាប់សេវាកម្មជាមួយទីតាំងរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់អ៊ិនធើណែតដល់អតិថិជន ឬក៏ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី ឬផ្ទះល្វែងនោះ។

មិនត្រឹមតែប៉ុណ្ណោះ សម្តេចតេជោ ក៏បានអំពាវនាវឱ្យក្រុមហ៊ុនទូរស័ព្ទទាំងអស់ ត្រូវបង្កើនការលើកអង់តែនរបស់ខ្លួនឱ្យបានច្រើន និងគ្រប់ទីកន្លែង ដើម្បីប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងនោះ មានសេវាអ៊ីនធឺណែតប្រើប្រាស់គ្រប់គ្រាន់ផងដែរ។

ក្នុងនោះផងដែរ សម្តេចតេជោ បានបញ្ជាឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះត្រួតពិនិត្យក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណែតមួយ ដែលមានឈ្មោះថា ហូមអ៊ិនធើណែត ដែលតម្លើងសេវាអ៊ីនធឺណែត និងតាមបុរីនានា ខណៈសេវាអ៊ិនធើណែត មានការលំបាកក្នុងការប្រើប្រាស់ ហើយក៏បានអំពាវនាវដល់គ្រប់បុរីទាំងអស់ត្រូវធ្វើតាមការណែនាំរបស់ក្រសួង។

ពាក់ព័ន្ធនឹងបញ្ហានេះ កន្លងមក សម្តេចតេជោនាយករដ្ឋមន្ត្រី ធា្លប់បានដាក់បញ្ជាលែងឱ្យមានប្រតិបត្តិករបម្រើសេវាអ៊ីន​ធឺណែតផ្តាច់មុខតែឯង​ក្នុងបុរីត​ទៅ​ទៀត​​ បើពុំនោះទេ នឹងប្រឈមមុខនឹងការដកហូតអាជ្ញាបណ្ណជាក់ជាមិនខានឡើយ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]