ទីលានចាក់សំរាមធំ២ តម្លៃជាង ១០លានុដុល្លារ នៅកែប និងកំពត សម្ពោធឱ្យប្រើប្រាស់ហើយ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវទីលានចាក់សំរាមថ្មីចំនួន ២ទីតាំង តម្លៃជាង ១០លានដុល្លារ ស្ថិតនៅក្នុងខេត្តកែប និងកំពត។

ទីលានចាក់សំរាមថ្មីទាំងពីរ ត្រូវបានសម្ពោធ​ឱ្យប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

ទីលានចាក់សំរាមទី១ ស្ថិតនៅលើផ្ទៃដី ៨ហិកតា ក្នុងសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ត្រូវបានសាងសង់ឡើងនៅខែឧសភា ឆ្នាំ២០២០ ដោយចំណាយថវិកាអស់ ៧,១លានដុល្លារ។

គម្រោងនេះ ស្ថិតក្រោមគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន នៃមហាអនុតំបន់មេគង្គជំហានទី២ របស់ADB មានទឹកប្រាក់អនុវត្តគម្រោង៣០លានដុល្លារ។ (អានបន្ថែម)

ដោយឡែក ទីលានចាក់សំរាមទី២ ស្ថិតលើផ្ទៃដីសរុប ១០,៣៣៨ហិកតា ក្នុងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ដែលចំណាយថវិកាសាងសង់អស់​ ៣.៣៧២.៥១៤ ដុល្លារ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ និងបញ្ចប់ការងារសាងសង់នៅថ្ងៃទី៣០ កញ្ញា ២០២២ កន្លងទៅនេះ។

គម្រោងទាំង២នេះ ក៏ជាកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលស្ថិតក្រោមគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀងនៃមហា​​អនុតំបន់មេគង្គជំហានទី២។

គួរបញ្ជាក់ថា ទីលានទុកដាក់សំរាមថ្មីទាំងពីរនេះ មានសមត្ថភាពប្រតិបត្តិការដល់ទៅ ២០ឆ្នាំ ដែលស្របតាមបទដ្ឋានបច្ចេកទេសផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]