មន្ទីរពេទ្យជាតិតេជោសន្ដិភាពសម្រេចការសាងសង់បាន ១០០% ហើយ គ្រោងសម្ពោធឆាប់ៗនេះ

មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ចំនួន ១ម៉ឺនគ្រែ សម្រេចការងារសាងសង់បាន១០០ភាគរយ ដោយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ។

បើតាមដំណើរចុះត្រួតពិនិត្យដោយឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ការងារសំណង់ទាំងមូលរបស់គម្រោងសម្រេចបាន១០០ភាគរយហើយ នៅសេសសល់តែផ្នែកដេគ័រមួយចំនួនតូចតែប៉ុណ្ណោះ។

បន្ថែមពីនេះ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលមានទីតាំងលើមហាវិថីឈ្នះឈ្នះ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោ​ក​​រកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ អាចនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែមិថុនានេះ ក្រោមអធិបតីភា​ពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។

គួរបញ្ជាក់ថា មន្ទីរពេទ្យនេះ ត្រូវបានចាត់ទុកថាជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជា ដែលមានសមត្ថភាពទទួលអ្នកជំងឺជាង ១ម៉ឺនគ្រែ ដែលស្មើនឹង ១០ដងនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានបើកការដ្ឋានកាលពីអំឡុងខែកុម្ភៈឆ្នាំ២០២២។ (អានបន្ថែម)

ម្យ៉ាងទៀត មន្ទីរពេទ្យនេះ ត្រូវបានសាងសង់លើផ្ទៃដី ៧ហិកតា នៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលចាប់ផ្តើមបើកការដ្ឋានកាលពីខែកុម្ភៈ ឆ្នាំ២០២២។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគីរី សម្រេចបាន​ជាង ៧២%

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​អនុវត្ត​ដោយ​ប្រើប […]