រោងចក្រផលិតស៊ីម៉ង់ដ៍ដ៏ធំ១តម្លៃជាង ២៦៣លានដុល្លារ នឹងបើកដំណើរការឆាប់ៗនៅកំពង់ស្ពឺ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រោងចក្រផលិតស៊ីម៉ង់ដ៍ថ្មីមួយ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺនាពេលខាងមុខ ចូលរួមផ្គត់ផ្គង់ស៊ីម៉ង់ដ៍តម្រូវការក្នុងស្រុកកើនឡើងជាបន្តបន្ទាប់។

ក្នុងពិធីសំណេះសំណាលជាមួយកម្មកររោងចក្រកាត់ដេរ នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ខេត្តកំពង់ស្ពឹ មិនមែនគ្រាន់តែមានរោងចក្រកាត់ដេរប៉ុណ្ណោះទេ ប៉ុន្តែមានរោងចក្រផលិតស្ករស ការផលិតអេតាណុល និងរោចចក្រដំឡើងរថយន្តផងដែរ។​

សម្តេចតេជោ មានប្រសាសន៍ថា ៖​ «បន្តិចទៀត មិនយូរប៉ុន្មានទេ ខេត្តកំពង់ស្ពឹ នឹងមានឧស្សាហកម្មធុនធ្ងន់​ នោះគឺរោងចក្រផលិតស៊ីម៉ង់ដ៍ មានសមត្ថភាពផលិតបានជាង២លានតោនក្នុងមួយឆ្នាំ ដែលនេះនឹងធ្វើឱ្យខេត្តកំពង់ស្ពឹ ក្លាយជាខេត្តមួយផ្គង់ផ្គង់ស៊ីម៉ង់ដ៍សម្រាប់ការសាងសង់នៅទូទាំងប្រទេស»។

សម្តេចបន្ថែមថា តម្រូវការស៊ីម៉ង់ដ៍ កំពុងកើនឡើង លើការសាងសង់ផ្ទះ លំនៅដ្ឋាន និងតម្រូវការសាងសង់ផ្លូវថ្នល់ដោយចាក់បេតុង។​

បើតាមអភិបាលខេត្តកំពង់ស្ពឹ ឯកឧត្តម វ៉ី សំណាង រោងចក្រផលិតស៊ីម៉ង់ដ៍ខាងលើនេះ ក្រោម​ទុន​វិនិយោគ​ប្រមាណ ២៦៣លាន​ដុល្លារ វិនិយោគដោយ ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន Conch KT Cement ដែល​កំពុង​វិនិយោគ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ​ក្នុង​ខេត្ត​បាត់ដំបង ។ ​ គម្រោង​នេះ​​ ​មាន​ទីតាំង​ស្ថិត​ក្នុង​ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ។

បច្ចុប្បន្ន រោងចក្រផលិតស៊ីម៉ង់ដ៍ចំនួន៥ កំពុងដំណើរការនៅក្នុងប្រទេស មានសមត្ថភាពផលិតស៊ីម៉ង់ដ៍សរុប ប្រមាណ ៩លានតោន ក្នុងមួយឆ្នាំ។​

​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ៥ កំពុង​ដំណើរកា​រ ​រួម​មាន ​ក្រុមហ៊ុន ​ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន, ក្រុមហ៊ុន ​កំពត​ស៊ីមេន, ក្រុមហ៊ុន ​ស៊ីម៉ងត៍​ចក្រីទីង, ក្រុមហ៊ុន ​បាត់ដំបង ខនស៍ ស៊ីមេន និង ​ក្រុមហ៊ុន ​ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគីរី សម្រេចបាន​ជាង ៧២%

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​អនុវត្ត​ដោយ​ប្រើប […]

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ តម្លៃជិត ២៥០លានដុល្លារ សាងសង់បានជិត៦០%ហើយ

ស្ថានីយកុងតឺន័រថ្មី-ដំណាក់១ សម្រេចបានការបញ្ចប់ជិត ៦០ ភា […]