ជប៉ុនបន្តជួយកម្ពុជាជំហានទី២ លើការគ្រប់គ្រងការបំពុលទឹក រយៈពេល៣ឆ្នាំកន្លះទៀត

ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា(JICA) បានបន្តជួយកម្ពុជាលើគម្រោងការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹកជំហានទី២ មានរយៈពេល៣ឆ្នាំ គ្រោងនឹងអនុវត្តចាប់ពីឆ្នាំ២០២៣ នេះតទៅ​។

គម្រោងនេះ ត្រូវបានចុះហត្ថលេខារវាង JICA និងក្រសួងបរិស្ថាន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ដោយរំពឹងថា ការអនុវត្តគម្រោងនឹងទទួលបាន៖

១_ការធ្វើឱ្យប្រសើរឡើងនូវសុក្រឹត្យភាព និងភាពអាចជឿជាក់បាននៃការវិភាគគុណភាពទឹក ដោយមន្ទីរពិសោធន៍នៃក្រសួងបរិស្ថាន។

២_បង្កើតប្រព័ន្ធត្រួតពិនិត្យតាមដានគុណភាពទឹកលើដី និងសំណល់រាវនៅតាមតំបន់គោលដៅ។

៣_ទទួលបានការពង្រឹងសមត្ថភាពក្នុងការរៀបចំបង្កើតផែនការគ្រប់គ្រងគុណភាពទឹក។

៤_វិធានអនុវត្តត្រឹមត្រូវទាក់ទងទៅនឹងវិធីសាស្ត្រអនុវត្តអនុក្រឹត្យស្តីពី ការត្រួតពិនិត្យការបំពុលទឹក ត្រូវបានផ្សព្វផ្សា យទៅកាន់ភាគីពាក់ព័ន្ធរួមមាន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន។

គួរបញ្ជាក់ឱ្យដឹងថា រយៈពេលកន្លងមក អគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន បានអនុវត្តគម្រោងស្តីពីការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រួតពិនិត្យការបំពុលតាមរយៈការអភិវឌ្ឍសមត្ថភាពមន្ត្រីក្រសួងបរិស្ថានជំហានទី១ (រយៈពេល៣ឆ្នាំកន្លះ) ក្រោមជំនួយបច្ចេកទេសពីJICA។

គម្រោងជំហានទី១នេះ មានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានលើការត្រួតពិនិត្យ ទប់ស្កាត់ និងកាត់បន្ថយការបំពុលបរិស្ថានដោយផ្តោតលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) និងទឹក។

តាមរយៈនៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការនេះ គម្រោងនេះបានជួយពង្រឹងសមត្ថភាពជូនទៅដល់មន្ត្រីជំនា​ញ​នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃពាក់ព័ន្ធនឹងការងារត្រួតពិនិត្យ ទប់ស្កាត់ និងកាត់បន្ថ​យការបំពុលបរិស្ថាន សំដៅការពារសុខភាពសាធារណៈ និងការអភិរក្សជីវៈចម្រុះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]