៣ខែ រដ្ឋអនុម័តគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេសបាន ២៧គម្រោង មានទុនជិត២០០លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស ចំនួន ២៧គម្រោង មានទុនវិនិយោគសរុប ១៩៣លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ។

របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនានេះ បង្ហាញថា គម្រោងវិនយោគឯកជន នៅក្រៅតំបន់សេដ្ឋកិច្ចពិសេស​ មានចំនួន២៧ គម្រោងធ្លាក់ចុះ១៣គម្រោង។​

គម្រោងដែលទទួលបានការអនុម័ត ភាគច្រើនផ្តោតលើវិស័យឧស្សាហកម្ម មានលទ្ធភាពបង្កើតការងារថ្មីប្រមាណជា​៤៣ពាន់នាក់ កើនឡើង ២៤.៨ភាគរយ។​

របាយការណ៍ដដែលលើកឡើងថា ទុនវិនិយោគសរុបនៃគម្រោងទាំង២៧នេះ មានទុនចំនួន​ ១៩៣លានដុល្លារ ធ្លាក់ចុះ ៩០.៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្រសួងបញ្ជាក់ថា ទិន្នន័យនេះ​ពុំមានបូកបញ្ជូលទិន្នន័យក្នុងតំបន់សេដ្ឋកិច្ចទេ។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]