LG នឹងនាំម៉ាស៊ីនត្រជាក់ភ្ជាប់ប្រព័ន្ធAI កម្រិតខ្ពស់បំផុត មកទីផ្សារកម្ពុជា ថៃ និងឡាវ

ក្រុមហ៊ុន LG Electronics បានដាក់សម្ពោធកន្ទុយម៉ាស៊ីនត្រជាក់ប្រភេទ VRF Multi V i ដំណោះស្រាយថ្មីដែលបំពាក់ដោយបច្ចេកវិទ្យា AI កម្រិតខ្ពស់សំរាប់ទីផ្សារកម្ពុជា ថៃ និងឡាវកាលពីថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងបាំងកក។

VRF Multi V i សេរី ២០២៣នេះ នឹងនាំចូលចែកចាយផ្តាច់មុខក្នុងទីផ្សារកម្ពុជានៅចុងឆ្នាំនេះដោយក្រុមហ៊ុន ជីហ្គៀ គ្រុប។ ប្រព័ន្ធដំណោះស្រាយថ្មីនេះនឹងជួយសន្សំទីតាំងបានច្រើនជាងមុនព្រោះយើងអាចប្រើកន្ទុយតែមួយសម្រាប់ក្បាលម៉ាស៊ីនត្រជាក់ច្រើនគ្រឿង រីឯការដំឡើង និងជួសជុលគឺមានភាពងាយស្រួលជាងមុន។

កម្មវិធីសម្ពោធផលិតផលថ្មីរបស់LG Electronics នេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន ជីហ្គៀ គ្រុប ផងដែរដើម្បីអបអរសាទរជាមួយផលិតផលថ្មីបច្ចេកវិទ្យាថ្មីនៃក្រុមហ៊ុនដៃគូអាជីវកម្មរបស់យើង។

លោក ហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប មានប្រសាសន៍ថាការនាំចូលប្រព័ន្ធ LG Multi V i មកទីផ្សារកម្ពុជាព្រោះវាជាដំណោះស្រាយម៉ាស៊ីនត្រជាក់សម្រាប់អគារធុនកណ្តាលដល់កម្រិតខ្ពស់ដូចជាការិយាល័យ សាលារៀន ផ្សារទំនើប អគារ ពាណិជ្ជកម្ម ផ្ទះល្វែង និងសណ្ឋាគារ ដែលកំពុងមានការអភិវឌ្ឍខ្លាំង។ LG Multi V i ក៏មានភ្ជាប់មកជាមួយនឹងលក្ខណៈពិសេសប្លែកៗ និងមានភាពឆ្លាតវៃជាច្រើនជួយកាត់បន្ថយការប្រើប្រាស់ថាមពល និងផ្តល់នូវផាសុកភាពនៅក្នុងបន្ទប់ ឬអាគារផងដែរ។​

លោកបានបញ្ជាក់ទៀតថាការនាំចូលផលិតផលនេះមកទីផ្សារកម្ពុជាព្រោះវាជាដំណោះស្រាយចាំបាច់ណាស់សំរាប់ប្រជាជនខ្មែរដោយសារវាមានលក្ខណៈពិសេសច្រើនដូចជា មានរូបរាងតូចជាងមុន ដំណើរការកាន់តែខ្លាំងជាងមុន​ សន្សំសំចៃអគ្គិសនីខ្ពស់ ជាពិសេសកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ថែមទាំងមានបំពាក់ដោយបច្ចេកវិទ្យាAI ដែលជាបច្ចេកវិទ្យាឆ្លាតវៃក្នុងពិភពលោក។

លោកបន្ថែមទៀតថារាល់ផលិតផលរបស់LG ទាំងអស់បានផលិតឡើងដោយគិតគូរពីការចំណាយ និងសុខុមាលភាពរបស់អ្នកប្រើប្រាស់ជាចម្បង ជាក់ស្តែងផលិតផលដែលនឹងនាំចូលក្នុងទីផ្សារកម្ពុជានេះ (LG Multi V i) មានលក្ខណៈឆ្លាតវៃ និងបទបែនច្រើនទៅតាមការរចនារបស់សំណង់អាគារនីមួយៗ ដែលអាចជួយកាត់​បន្ថយការចំណាយផ្សេងៗរបស់អតិថិជន។

លោក ហួត រតនា ប្រធានផ្នែកលក់ប្រព័ន្ធម៉ាស៊ីនត្រជាក់នៃក្រុមហ៊ុន LG Electronics ប្រចាំកម្ពុជាមានប្រសាសន៍ថា កន្ទុយម៉ាស៊ីនត្រជាក់ខ្នាតធំ LG Multi V i ម៉ូដែលថ្មីនេះជាដំណោះស្រាយរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទំនើបចុងក្រោយគេមានឈ្មោះថា AI វាមានសមត្ថភាពអាចគ្រប់គ្រងបិទបើក ដោយខ្លួនឯងស្វ័យប្រវត្តិនៅពេលមាន ឬគ្មានមនុស្សនៅក្នុងបន្ទប់ដែលនេះជាមុខងារឆ្លាតវៃជួយ សន្សំសំចៃថាមពលចាប់ពី ២៤.៧ភាគរយឡើងទៅ។

លោកបានពន្យល់ថា« ជាទូទៅនៅក្នុងអាគារមួយថាមពេលដែលត្រូវចំណាយលើម៉ាស៊ីនត្រជាក់ជាង៥០%នៃចំនួនសរុបលើការប្រើប្រាស់ប្រតិបត្តិការរួមនៅក្នុងអាគារ ប៉ុន្តែបច្ចេកវិទ្យា AI  ជំនាន់ចុងក្រោយរបស់ម៉ាស៊ីនត្រជាក់LGបានជួយកាត់បន្ថយការប្រើប្រាស់ថាមពលខ្ពស់ មួយវិញទៀតវាជួយដល់ការរស់នៅ មានផាសុកភាពដោយសារវាមានប្រព័ន្ធគ្រប់គ្រងសំណើម និងសីតុណ្ហភាព លើសពីនេះវាក៏មានបំពាក់ ដោយម៉ាស៊ីនបន្សុទ្ធខ្យល់នៅក្នុងប្រព័ន្ធនេះផងដែរ»។

លោកបន្ថែមថាប្រព័ន្ធថ្មីរបស់ម៉ាស៊ីនត្រជាក់ LG Multi V i មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI ដែលតួអក្សរ I មានន័យថា Intelligent Innovative និងInteractive។
Intelligent គឺជាមុខងារឆ្លាតវៃបិទបើកដោយស្វ័យប្រវត្តិនៅពេលដែលមាន ឬគ្មានមនុស្សនៅក្នុងបន្ទប់ ដែលត្រូវបានកំណត់ដោយប្រព័ន្ធ AI។ មុខងារនេះអាចប្រើ ដើម្បីកំណត់សីតុណ្ហភាព សំណើមតាមសម្រូវការដែលផ្តល់នូវផាសុកភាពសំរាប់អ្នកប្រើប្រាស់។ នៅក្នុងបច្ចេកវិទ្យានេះលោកអ្នកក៏អាចកំណត់ការ ប្រើប្រាស់ថាមពល​ប្រចាំខែតាមចំនួនដែលចង់បានតាមរយៈប្រព័ន្ធ AI Smart Metering។

Innovative: LG Multi V i ជំនាន់ថ្មីនេះមានភាពធន់នឹងច្រេះ​ ហើយវាត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តជាតិ TUV។ ប្រព័ន្ធម៉ាស៊ីនត្រជាក់នេះអាចដំណើរការត្រជាក់បានធម្មតា បើទោះជាសីតុណ្ហភាពនៅខាងក្រៅក្តៅខ្លាំងរហូតដល់ ៥២ °C ក៏ដោយ។ ម៉ូដែលក៏បានអភិវឌ្ឍន៍លើស្លាបកង្ហារថ្មី​ដែលជួយកាត់បន្ថយសំឡេងរំខាន ២.៦ ដេស៊ីបែល និងថាមពលអគ្គិសនី ១២ % បើធៀបទៅនឹងម៉ូដែលជំនាន់មុន។

Interactive: មានមុខងារកាត់បន្ថយសំឡេងរំខានទាបបំផុតរហូតដល់ ៥០ ដេស៊ីបែល។ លើសពីនេះនៅក្នុងបច្ចេកវិទ្យាInteractive ក៏បានភ្ជាប់ជាមួយ  AI Smart Diagnosis ដើម្បីផ្តល់ភាពងាយស្រួលក្នុងការថែទាំម៉ាស៊ីនត្រជាក់ព្រមទាំងបានបំពាក់ដោយប្រអប់ខ្មៅដែល ជាប្រព័ន្ធផ្ទុកព័ត៌មានរាល់ប្រតិបត្តិការរបស់ម៉ាស៊ីនត្រជាក់បានរហូតដល់ទៅ ៦ខែ។

ក្រុមហ៊ុន LG Electronics (LG) បានប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធម៉ាស៊ីនត្រជាក់ Multi V i ថ្មី ដែលជាដំណោះស្រាយប្រព័ន្ធហ្គាស (VRF) បំពាក់ដោយបច្ចេកវិទ្យា AI នៅលើទីផ្សារអឺរ៉ុបមុនគេកាលពីខែកុម្ភៈ ឆ្នាំ ២០២៣កន្លងទៅនេះ។ បច្ចុប្បន្នម៉ូដែលនេះកំពុងមានការពេញនិយមប្រើប្រាស់ យ៉ាងខ្លាំង​នៅក្នុងវិស័យសំណង់អាគារពាណិជ្ជកម្មអឺរ៉ុប។

គួររំលឹកដែរថា ប្រព័ន្ធម៉ាស៊ីនត្រជាក់ Multi V i របស់ក្រុមហ៊ុន LG បានទទួលពានរង្វាន់ពីវិទ្យាស្ថាន បរិក្ខាត្រជាក់ ក្តៅ និងហ្គាស (AHRI) ៦ ឆ្នាំជាប់គ្នាបន្ទាប់ពីស្ថាប័ន (AHRI) នេះបានពិនិត្យ និងធ្វើតេស្តសាកល្បងលើគុណភាព ប្រតិបត្តិការ និងបច្ចេកវិទ្យាដែលមានសក្តានុពល និងប្រសិទ្ធភាពខ្ពស់របស់ផលិតផលអេឡិចត្រូនិច LG៕

អំពី Multi V i៖ https://www.ggear.com.kh/business/air-solution/vrf-multi-v/?t=1687684624967

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]