AEON បើកដំណើរជាផ្លូវការនូវឃ្លាំងស្តុកដ៏ធំរបស់ខ្លួននៅក្រុងព្រះសីហនុហើយ

ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក បានប្រកាសបើកដំណើរការនូវភណ្ឌាគារ (ឃ្លាំងស្តុកពហុមុខងារ) ដំណាក់កាលទី១របស់ អ៊ីអន ម៉ល ឡូជី ផ្លាស ភណ្ឌាគារដឹកជញ្ជូនតំបន់ពាណិជ្ជកម្មសេរី នៅក្រុងព្រះសីហនុ (FTZ Logistics Center) ជាផ្លូវការហើយ។

នេះយោងតាមការចុះផ្សាយលើគេហទំព័រផ្លូវការរបស់អ៊ីអន ម៉ល (ខេមបូឌា)នៅថ្ងៃទី២៦ មិថុនា ២០២៣ ។

អ៊ីអន ម៉ល ឡូជី ផ្លាស ភណ្ឌាគារដឹកជញ្ជូនតំបន់ពាណិជ្ជកម្មសេរី ក្រុងព្រះសីហនុ (FTZ Logistics Center)នេះ នឹងបម្រើជាមូលដ្ឋានសម្រាប់អាជីវកម្មភស្តុភារថ្មីបស់ខ្លួន ដែលមានលក្ខណៈពិសេសដូចជា៖ ①សារពើភ័ណ្ឌសម្រាប់អនិវាសនជន ②ប្រតិបត្តិការយ៉ាងរលូនចាប់ពីដំណើរការត្រួតពិនិត្យពន្ធគយ រហូតដល់ការដឹកជញ្ជូនទៅដល់ភណ្ឌាគា ③ទីតាំងដែលមានសក្តានុពលសម្រាប់អភិវឌ្ឍជាភណ្ឌាគាក្នុងការដឹកជញ្ជូនទំនិញ។

គួររម្លឹកថា ភណ្ឌាគារនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ លើផ្ទៃដី ៣០០០០ម៉ែត្រការ៉េ ។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]