រដ្ឋចំណាយ ២លានដុល្លារ សង់ផ្លូវកៅស៊ូប្រវែងជាង ១២គ.ម ភ្ជាប់ស្រុក០២ នៅកំពង់ធំ

រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកាប្រមាណ ២លានដុល្លារ សាងសង់ផ្លូវកៅស៊ូ ១ខ្សែ ប្រវែងជាង ១២ គីឡូម៉ែត្រ តភ្ជាប់ពីស្រុកប្រាសាទបល្ល័ង្ក ទៅស្រុកប្រាសាទសំបូរ ក្នុងខេត្តកំពង់ធំ។

ផ្លូវថ្មី ១ខ្សែនេះ មានប្រវែងសរុប ១២គីឡូម៉ែត្រនិង ៤០០ម៉ែត្រ  និងទទឹង ៧ម៉ែត្រ ដែលស្ថិតក្នុងដំណាក់កាលកំពុងដំណើរការសាងសង់ចាក់ដី ដាក់លូជាបន្តបន្ទាប់ ដើម្បីបម្រើតម្រូវការធ្វើដំណើរ និងលើកកម្ពស់សេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

បើតាមឯកឧត្ដម គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងដំណើរដឹកនាំគណៈកម្មការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃ លើគម្រោងការងារស្ថាបនាផ្លូវ ខាងលើនេះ បានមានប្រសាសន៍ថា  នេះជាផ្លូវក្រាលកៅស៊ូដែលបានតភ្ជាប់ពីទីរួមស្រុកប្រាសាទបល្ល័ង្ក ទៅស្រុកប្រាសាទសំបូរ នៃតំបន់ប្រវត្តិសាស្រ្ត សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិទៅទស្សនានៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា ផ្លូវនេះជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ របស់ប្រទេសកម្ពុជា​ដែលតភ្ជាប់ពី តំបន់​សេដ្ឋកិច្ចនៃ​ច្រក​ផ្សេងៗ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋងាយ ស្រួលក្នុងការធ្វើចរាចរណ៍ ជាពិសេសនៅ ក្នុងតំបន់នេះ ជាតំបន់សេដ្ឋកិច្ចកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ដើម្បីភ្ជាប់ពីកន្លែងដាំដុះទៅលក់នៅទីផ្សារសេរី មានភាពងាយស្រួល ចំណាយតិច ទាន់ពេលវេលា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]