ប្រព័ន្ធខ្សែកាបក្រោមសមុទ្រ Medusa៖ តភ្ជាប់ទ្វីប៣ នៅតំបន់មេឌីទែរ៉ាណេ

ក្នុងដំណើរឆ្ពោះទៅរកការផ្លាស់ប្តូរការតភ្ជាប់នៅតំបន់សមុទ្រមេឌីទែរ៉ាណេ គម្រោងបណ្តាញខ្សែកាបក្រោមសមុទ្រ Medusa ដែលលាតសន្ធឹងលើរយៈចម្ងាយជាង ៨.៧០០គីឡូម៉ែត្រ បានចាប់ផ្តើមបើកដំណើរការសាងសង់ជាផ្លូវការ។ គម្រោងប្រកបដោយចក្ខុវិស័យនេះ នឹងក្លាយទៅជាគម្រោងភ្ជាប់ខ្សែកាបដែលវែងជាងគេងបំផុតក្នុងតំបន់ ដែលជួយសម្រួលដល់ការតភ្ជាប់សំខាន់ៗរវាងប្រទេសចំនួនដប់ រួមមាន ម៉ារ៉ុក ព័រទុយហ្គាល់ អេស្ប៉ាញ បារាំង អាល់ហ្សេរី ទុយនេស៊ី អ៊ីតាលី ក្រិក ស៊ីប និងអេហ្ស៊ីប។ ប្រព័ន្ធខ្សែកាប Medusa នេះ ត្រៀមខ្លួនដើម្បីធ្វើបដិវត្តការតភ្ជាប់រវាងប្រទេសទាំងឡាយដែលខាងភូមិសាស្ត្រនយោបាយហៅថាឧត្តរប្រទេស-ទក្ខិណប្រទេស និងប្រទេសចុងបូព៌ា-បស្ចិមប្រទេស ហើយនៅពេលសាងសង់រួច ប្រព័ន្ធតភ្ជាប់នេះនឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចសហការ ការច្នៃប្រតិដ្ឋ និងកំណើនសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមកសម្រាប់ទ្វីបបី គឺអាស៊ី អាហ្វ្រិក និងអ៊ឺរ៉ុប។

ដោយប្រើប្រាស់បច្ចេកវិទ្យាខ្សែកាបអុបទិក 24-pair ដ៏ទំនើប ប្រព័ន្ធខ្សែកាបក្រោមសមុទ្រ Medusa ត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការកើនឡើងនៃការតភ្ជាប់អ៊ីនធឺណិតល្បឿនលឿននៅទូទាំងតំបន់សមុទ្រមេឌីទែរ៉ាណេ។ ខ្សែកាបនីមួយៗ មានសមត្ថភាពអប្បបរមាយ៉ាងហោចត្រឹម 20Tbps ដែលធានាបាននូវការបញ្ជូនអ៊ីនធឺណិតយ៉ាងរលូន និងលឿនដូចព្យុះ។ ក្រុមហ៊ុន ASN សហការជាមួយអ្នកឯកទេសគម្រោងសាងសង់សមុទ្រ Elettra កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងសាងសង់ ដែលបានចាប់ផ្តើមរួចហើយជាមួយនឹងប្រតិបត្តិការស្ទង់មតិដ៏ទូលំទូលាយ។ ដំណាក់កាលបន្តបន្ទាប់ រួមទាំងការផលិត និងការដំឡើងឧបករណ៍ គ្រោងនឹងចាប់ផ្តើមនៅចន្លោះឆ្នាំ ២០២៤ និងឆ្នាំ ២០២៥។

ក្រុមហ៊ុន Orange ដែលជាដៃគូដ៏សំខាន់នៅក្នុងគម្រោងដ៏សំខាន់នេះ នឹងដើរតួនាទីយ៉ាងសំខាន់តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទីតាំងសំខាន់ៗនៅក្នុងប្រទេសបារាំង ទុយនីស៊ី និងម៉ារ៉ុក។ ទីតាំងយុទ្ធសាស្ត្រទាំងនេះ នឹងបម្រើជាច្រកសំខាន់សម្រាប់ការតភ្ជាប់ ផ្តល់ឱកាសថ្មីដល់អាជីវកម្ម សហគមន៍ និងក្រុមពាក់ព័ន្ធទូទាំងតំបន់មេឌីទែរ៉ាណេ។

លោក Norman Albi នាយកប្រតិបត្តិនៃក្រុមហ៊ុន Medusa បានសម្តែងការដឹងគុណចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ដៃគូ និងស្ថាប័នអឺរ៉ុបដែលបានគាំទ្រគម្រោងនេះ ដោយបានសង្កត់ធ្ងន់លើចក្ខុវិស័យរួមគ្នានៃការបង្កើតទិដ្ឋភាពបដិវត្តឌីជីថលដែលជំរុញឱ្យមានបរិយាបន្នភាព និងកាលានុវត្តភាពសេដ្ឋកិច្ចនិងបច្ចេកវិទ្យាដ៏ច្រើន។

លោក Paul Gabla ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន ASN បានគូសបញ្ជាក់ថា “ប្រព័ន្ធខ្សែកាបក្រោមសមុទ្រ Medusa សន្យាថានឹងកំណត់ឡើងវិញនូវការតភ្ជាប់នៅទូទាំងសមុទ្រមេឌីទែរ៉ាណេ នឹងនាំមកនូវអនាគតមួយដែលការទំនាក់ទំនងគ្មានព្រំដែន។”

ប្រព័ន្ធខ្សែកាបក្រោមសមុទ្រ Medusa ត្រៀមរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ក្នុងតំបន់ និងតភ្ជាប់ការបែងចែកប្រព័ន្ធឌីជីថលដែលមានបច្ចុប្បន្ន។ គំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យនេះមានបំណងភ្ជាប់អាហ្វ្រិកខាងជើង អឺរ៉ុបខាងត្បូង និងកោះសំខាន់ៗនៃមេឌីទែរ៉ាណេ រួមទាំងកោះស៊ីស៊ីលី ក្រេតេ និងស៊ីបប្រឹស។ តាមរយៈការតភ្ជាប់តំបន់ទាំងនេះ ប្រព័ន្ធ Medusa នឹងពង្រីកកិច្ចសហការដែលមិនអាចប្រៀបផ្ទឹមបាន ជំរុញការបង្កើតថ្មី និងជំរុញកំណើនសេដ្ឋកិច្ចដ៏រឹងមាំ។ លើសពីនេះ គម្រោងខ្សែកាបឆ្លងទ្វីបនេះ គឺជាគំរូអភិវឌ្ឍន៍បច្ចេកវិទ្យាសហសម័យថ្មីមួយ ដែលបង្ហាញថា គេអាចយកប្រព័ន្ធឌីជីថលនេះ ជាឧបករណ៍តភ្ជាប់សង្គមមនុស្សបាន ទោះរស់នៅឆ្ងាយពីគ្នា​ ដាច់ដោយព្រំដែនប្រទេស ឬមហាសមុទ្រ ឬក៏ឆ្ងាយរហូតដល់ទៅឆ្លងទ្វីបក៏ដោយ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]