រកឯណាបាន! ទិញភ្លាមចូលនៅភ្លាម បង់មុនត្រឹមតែ ៥% តែប៉ុណ្ណោះពីបុរី ប៉េង ហួត

តើលោកអ្នកកំពុងស្វែងរកផ្ទះអាជីវកម្មដែលទិញភ្លាមអាចចូលនៅ និងប្រកបអាជីវកម្មភ្លាម ប៉ុន្តែកំពុងបារម្ភថាមានប្រាក់មិនគ្រប់មែនទេ? ឥលូវនេះលោកអ្នកអស់បារម្ភទៀតហើយ ក្នុងឱកាសពិសេសនេះ បុរី ប៉េង​ ហួត ផ្តល់ជូនគោលការណ៍បង់ប្រាក់កាន់តែគួរឱ្យចាប់អារម្មណ៍ក្នុងខែកក្កដានេះ។​

ប្រាក់ដើមតិច ដែលជាហេតុធ្វើឱ្យលោកអ្នកមិនអាចទិញផ្ទះក្នុងក្តីស្រមៃ ឥឡូវនេះលែងជាបញ្ហាទៀតហើយ ព្រោះបុរី ប៉េង ហួត បានផ្តល់ជូននូវគោលការណ៍បង់ប្រាក់កាន់តែពិសេស ដោយបង់មុនត្រឹមតែ ៥%ប៉ុណ្ណោះ អាចចូលនៅ ឬប្រកបអាជីវកម្មក្នុងក្តីស្រមៃរបស់លោកអ្នកបានភ្លាម ចំណែកឯការបង់ប្រាក់វិញត្រឹមតែ ១% ក្នុងមួយខែ តែប៉ុណ្ណោះ។

លើសពីនេះទៅទៀត លោកអ្នកអាចមានជម្រើសទទួលបានកម្ចីពីធនាគារដែលជាដៃគូសហការរបស់ បុរី ប៉េង ហួត រហូតដល់ទៅ ៩០% នៃតម្លៃផ្ទះ ហើយមានរយៈពេលកម្ចីរហូតដល់ទៅ ២៥ឆ្នាំផងដែរ។​

គួរបញ្ជាក់ផងដែរថា គោលការណ៍បង់ប្រាក់ដ៏ពិសេសមិនធ្លាប់មាន​នេះ​ ​គឺ​សម្រាប់គ្រប់ប្រ​ភេទផ្ទះហ្សបហោស៍ទាំងអស់ ដែលមានគ្រប់គម្រោងរបស់ បុរី ប៉េង ហួត ដូចជា គម្រោង ហ្រ្គេនស្តា ផ្លាទីនីម ក្នុងខណ្ឌច្បារអំពៅ, គម្រោងកំពុងមានសក្តានុពលខ្លាំងនៅក្នុង​តំបន់ផ្លូវ ៦០m នៅលើបណ្ដោយមហាវិថីសម្ដេចតេជោ (ដឹស្តា ដាយមិន), គម្រោងនៅបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ដឹស្តា មេរាហ្កាដិន, និងគម្រោងនៅបណ្ដោយផ្លូវជាតិលេខ៦A ដឹស្តា មុនីរ៉ាហ៍។​

សម្រាប់ហ្សបហោស៍ (ផ្ទះអាជីវកម្ម) របស់បុរី ប៉េង ហួត មានរចនាបទបែបទំនើប និងមានភាពបត់បែនដែល​ផ្ដល់ភាពងាយស្រួលដល់លោកអ្នកក្នុងការរចនា​ទៅតាមតម្រូវការ បានទាំងរស់នៅ និងប្រកបអាជីវកម្មក្នុងពេលតែមួយ។​

លោកអ្នកអាចអញ្ជើញសាកសួរព័ត៌មានលម្អិតអំពីហ្សបហោស៍គ្រប់ប្រភេទរបស់បុរី ប៉េង ហួត នៅគ្រប់ការិយាល័យលក់ដែលនៅជិតលោកអ្នក ឬទាក់ទងតាមទូរសព្ទលេខ -៩៨/០១៦/០១៧ ៥៩៦ ៧៨៩ ឬ ចូលរួម   ៕ សូមទស្សនាជាវីដេអូ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]