ជប៉ុន និង កូរ៉េ បង្ហាញពីសក្ដានុពលសំបកគ្រាប់ស្វាយចន្ទីនៅកម្ពុជាអាចចម្រាញ់ជាឥន្ទនៈបាន

ក្រុមអ្នកស្រាវជ្រាវនៃវិទ្យាស្ថានថាមពលកូរ៉េ (KIER) និង ក្រុមហ៊ុនជប៉ុន Mitsubishi Corperation បានបង្ហាញពីបច្ចេកវិទ្យាថ្មីនិងទំនើបបំផុតដល់កម្ពុជា ដើម្បីចម្រាញ់ជីវៈថាមពលចេញពីសំបកគ្រាប់ស្វាយចន្ទីដែលមិនប៉ះពាល់ដល់បរិស្ថាន ខណៈបច្ចុប្បន្នកម្ពុជាមានសក្ដានុពលខ្លាំងលើដំណាំស្វាយចន្ទី។

នេះបើតាមកិច្ចប្រជុំមួយរបស់សភាពាណិជ្ជកម្មកម្ពុជា (CCC) កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ និងការលើកឡើងរបស់ប្រធានសមាគមស្វាយចន្ទីកម្ពុជា លើបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែកក្កដានេះ។

ក្រុមអ្នកស្រាវជ្រាវកូរ៉េបានលើកឡើងថា បច្ចេកវិទ្យាដ៏ទំនើបនិងថ្មីនេះ អាចកែច្នៃគ្រាប់ស្វាយចន្ទីឱ្យក្លាយទៅជាថាមពល ឱ្យអស់ពីលទ្ធភាព ដើម្បីជៀសវាងពីការដុត ឬ បោះចោល។ ម្យ៉ាងទៀតក៏អាចជួយជម្រុញដល់ការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ឱ្យទទួលបាននូវប្រាក់ចំណូលបន្ថែមពីសំបករបស់វាថែមមួយកម្រិតទៀតផង។

រីឯ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនមួយឈ្មោះថា Mitsubishi Corperation បានរកឃើញថាសំបកស្វាយចន្ទីរបស់កម្ពុជាមានទំហំធំ និងមានប្រេងច្រើន។ ហេតុដូច្នេះ ក្រុមហ៊ុនចង់ចម្រាញ់ទៅជាប្រេងជីវៈឥន្ទនៈដែលបំភាយឧស្ម័នកាបូនិកតិចទៅក្នុងបរិយាកាស ដោយក្រុមហ៊ុននេះត្រូវការសំបកស្វាយចន្ទី ប្រមាណ៥ពាន់តោនក្នុងមួយឆ្នាំ។

ជាមួយគ្នានេះដែរ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្វាគមន៍ចំពោះបច្ចេកវិទ្យាថ្មីនេះ និងចង់ឱ្យ​វិនិយោគិនកូរ៉េ និងជប៉ុន ពិនិត្យពីលទ្ធភាពលើការវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទី ក៏ដូចជា សំបកគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដើម្បីឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។

លោក អួន ស៊ីឡុត បានបញ្ជាក់ទៀតថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនសិង្ហបុរីមួយ កំពុងចរចាបង្កើតរោងចក្រផលិត និងផលិតផលពាក់កណ្តាលសម្រេច ខណៈសហគ្រាសក្នុងស្រុកអាចលក់ផលិតផលពាក់កណ្តាលសម្រេចទៅឱ្យក្រុមហ៊ុននេះ ដើម្បីផលិតជាផលិតផលសម្រេចហើយនាំចេញ ដោយសារក្រុមហ៊ុននេះជាក្រុមហ៊ុនមានស្តង់ដារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]