កម្ពុជាពង្រីកទំហំដីក្នុងតំបន់ការពារធនធានធម្មជាតិជាង១លានហិកតា ដើម្បីការពារបរិស្ថាន និងអភិរក្សជីវចម្រុះ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែប្រែដោយពង្រីកផ្ទៃដី ក្នុងតំបន់ការពារធនធានធម្មជាតិពីទំហំ ២.៣៨៧.៧៣៩ ហិកតា ទៅ ៣.៧៣៥.៧៣៤ហិកតា កើន ១.៣៤៧.៩៩៥ហិកតា ក្នុងនោះមានចំនួន ១៩ទីតាំងសំខាន់ៗ នៅទូទាំងប្រទេស ដើម្បីថែរក្សាការពារសោភណភាពធម្មជាតិ និងទេស​ភាព ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ។

តំបន់ការពារធនធានធម្មជាតិទាំង ១៩ នោះរួមមានដូចខាងក្រោម៖

១. ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» បានកែប្រែពីផ្ទៃដីទំហំ ១៥៤.៤៥៨ហិកតា ទៅ ១៥៦.១១៦ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។

២. ដែនជម្រកសត្វព្រៃពាមក្រសោប ត្រូវបានកែប្រែពីផ្ទៃដីទំហំ ២៣.៧៥០ហិកតា តៅ ១៦.៩៨២ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តកោះកុង ។

៣. តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែក បានកែប្រែពីផ្ទៃដីទំហំ ២៧.៧០០ហិកតា ទៅ ៣៨.៦២៨ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង។

៤. ឧទ្យានជាតិកែប បានកែប្រែពីផ្ទៃដីទំហំ ១.១៥២ហិកតា ទៅ ១.២៣០ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប។

៥. តំបន់រ៉ាមសារកោះកាពិ បានកែប្រែពីផ្ទៃដីទំហំ ១២.០០០ហិកតា ទៅ ១៤.០២៩ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង។

៦. ត្រូវបានបង្កើតថ្មីនូវឧទ្យានជាតិជួរភ្នំក្រវាញ មានផ្ទៃដីទំហំ ៩២៦.១២៣ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។

៧. ឧទ្យានជាតិបទុមសាគរ បានកែប្រែពីផ្ទៃដីទំហំ ១៧១.២៥០ហិកតា ទៅ ១៤៣.៨៩៥ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង។

៨. ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក បានកែប្រែពីផ្ទៃដីទំហំ ៤២.០៩៧ហិកតា ទៅ ៥១.៧៣០ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តព្រះវិហារ។

៩. ឧទ្យានជាតិអូរយ៉ាដាវ ត្រូវបានកែប្រែពីផ្ទៃដីទំហំ ១០១.៣៤៨ហិកតា ទៅ១០៥.០១៩ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តរតនគិរី។

១០. ដែនជម្រកសត្វព្រៃកែវសីមា បានកែប្រែពីផ្ទៃដីទំហំ ២៩២.៦៩០ហិកតា ទៅ ៣១៧.៤៥៦ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។

១១. ឧទ្យានជាតិវើនសៃ-សៀមប៉ាង បានកែប្រែពីផ្ទៃដីទំហំ ៥៧.៤៦៩ហិកតា ទៅ ២៨០.៣៥៩ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។

១២. តំបន់ការពារទេសភាពអង្គរ បានកែប្រែពីផ្ទៃដីទំហំ ១០​.៨០០ហិកតា ទៅ ១៣.៧៤១ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប។

១៣. ដែនជម្រកសត្វព្រៃតាតៃ បានកែប្រែពីផ្ទៃដីទំហំ ១៤៤.២៧៥ហិកតា ទៅ ១៤៤.៥៣៩ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង។

១៤. ដែនជម្រកសត្វព្រៃបឹងពែរ បានកែប្រែពីផ្ទៃដីទំហំ ២៤២.៥០០ហិកតា ទៅ ២៦៥.៨៨៣ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។

១៥. ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ទៅជាឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» និងកែប្រែពីផ្ទៃដីទំហំ ៣៧.៥០០ហិកតា ទៅ ៦២.៨៨៣ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប។

១៦. ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព បានកែប្រែពីផ្ទៃដីទំហំ ៤០២.៥០០ហិកតា ទៅ ៤២៨.៩៧១ហិកតា​ ស្ថិតក្នុងខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

១៧. ដែនជម្រកសត្វព្រៃភ្នំសំកុស បានកែប្រែពីផ្ទៃដីទំហំ ៣៣៣.៧៥០ហិកតា ទៅ ៣៦២.៣៨៤ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងកោះកុង។

១៨. ឧទ្យានជាតិវីរៈជន បានកែប្រែពីផ្ទៃដីទំហំ ៣៣២.៥០០ហិកតា ទៅ ៤០៥.៧៦៦ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។

១៩. ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ត្រូវបានកែប្រែពីផ្ទៃដីទំហំ ២៥៣.៧៥០ហិកតា ទៅ២៥៨.១៧២ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។

ក្រសួងបរិស្ថាន មានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិធម្មជាតិទាំង ១៩ទីតាំងនេះ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តនីមួយៗ ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការរស់នៅដោយចីរភាព ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជាមួយគ្នានេះ រដ្ឋក៏បានកែប្រែដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃនៅព្រៃឡង់ ដោយពង្រីកទំហំផ្ទៃដីបន្ថែមទៀត ដើម្បីថែរក្សាការពារសត្វព្រៃ និងធនធានធម្មជាតិផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]