គម្រោងសង់ផ្លូវរថភ្លើងធុនស្រាលនៅសៀមរាប ឈានដល់ការសិក្សាពីផលប៉ះពាល់ផ្សេងៗមុនការសាងសង់

គម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មកក្រុងសៀមរាប ឈានដល់ដំណាក់កាលចុះសិក្សាប្រមូលព័ត៌មាន និងទិន្នន័យផលប៉ះពាល់ហើយ។ នេះបើតាមកិច្ចប្រជុំពិគ្រោះយោបល់រវាងអាជ្ញាធរខេត្តសៀម​រាប និងក្រុមហ៊ុនចិន China Metro នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។

លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវ បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវរថភ្លើងធុនស្រាលពីអា​កា​ស​យានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ចូលមកក្រុងសៀមរាប គឺមានពីរជម្រើស ដោយមួយស្ថិតនៅលើផ្លូវចា​ស់ និងមួយទៀតត្រូវបង្កើតនៅលើផ្លូវថ្មី។

លោកបានបន្តថា ក្រុមការងារបច្ចេកទេស បានកំពុងចុះមកធ្វើការសិក្សា ដើមី្បប្រមូលនូវទិន្នន័យលើរាល់ផលប៉ះពាល់ ហើយបើតាមការបង្ហាញនូវគំនូសប្លង់ផ្លូវរថភ្លើងនេះ ខាងក្រុមហ៊ុនចិន បានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ចូលរួមសហការក្នុងការប្រមូលព័ត៌មាន និងទិន្នន័យ ដោយហេតុថាផ្លូវរថភ្លើងនេះ នឹងត្រូវឆ្លងកាត់​តំបន់អង្គរ និងអាចមានការប៉ះពាល់ដល់តំបន់បុរាណដ្ឋាន ឬតំបន់ដែលអាជ្ញាធរជាតិអប្សរាបានហាមឃាត់។​

ទន្ទឹមនឹងនេះដែរ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បានឱ្យដឹងដែរថា ការពិភាក្សានេះ នៅមិនទាន់បានលទ្ធផលនៅឡើយ ដោយសារគំនូសប្លង់នៅមិនទាន់បង្ហាញជាក់លាក់ថា​ នឹងត្រូវឆ្លងកាត់តំបន់អង្គរនៅចំណុចណានោះទេ។

បន្ថែមពីនេះ លោកអភិបាលរងខេត្ត បានណែនាំឱ្យក្រុមហ៊ុនរៀបចំប្លង់ឱ្យបានជាក់លាក់ ហើយក្រោយពេលទទួលបានគំនូសនៃប្លង់ផ្លូវជាក់លាក់ពីក្រុមហ៊ុនហើយ នោះអាជ្ញារធរ​ខេត្ត នឹងជម្រុញដល់មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ ធ្វើការប្រមូលព័ត៌មាន និងទិន្នន័យដែលជាធាតុផំ្សបញ្ចូលរបស់គម្រោង ទៅតាមការចង់បានរបស់ក្រុមហ៊ុន។

ក្រៅពីខេត្តសៀមរាប ក្រុមហ៊ុនចិន China Metro ក៏គ្រោងនឹងធ្វើការសិក្សាពីគម្រោងផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលចំនួន ០២ទៀត ក្នុងរាជធានីភ្នំពេញផងដែរ។ (អានបន្ថែម)

គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) នឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣​ នេះហើយ ខណៈការហោះហើរសាកល្បងប្រព្រឹត្តទៅបានយ៉ាងរលូន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]