ចិនបោះទុន ២៥៨លានដុល្លារ សង់រោងចក្រផលិតស៊ីម៉ង់តិ៍នៅឱរ៉ាល់ ខេត្តកំពង់ស្ពឺ

ក្រុមហ៊ុនចិន CONCH KT CEMENT (PHNOM PENH) COMPANY LIMITED ទើបទទួលបានវិញ្ញាបនបត្រចុះបញ្ជីពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ ដែលមានតម្លៃ  ២៥៨លានដុល្លារ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

នេះបើយោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៥ សីហា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ខាងលើនេះ មានទីតាំងវិនិយោគស្ថិតនៅភូមិមនោរម្យ ឃុំហោមសំណង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគប្រមាណ ២៥៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦៨កន្លែង។

កន្លងមក អភិបាលខេត្តកំពង់ស្ពឹ ឯកឧត្តម វ៉ី សំណាង ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុនមួយនេះ ក៏កំពុងតែដំណើរការរោងចក្រផលិតស៊ីម៉ង់ដ៍មួយទៀត ក្រោម​ទុន​វិនិយោគ​ប្រមាណ ២៦៣លាន​ដុល្លារ ក្នុង​ខេត្ត​បាត់ដំបងផងដែរ ។ (អានបន្ថែម)

បច្ចុប្បន្ន រោងចក្រផលិតស៊ីម៉ង់ដ៍ចំនួន៥ កំពុងដំណើរការនៅក្នុងប្រទេស មានសមត្ថភាពផលិតស៊ីម៉ង់ដ៍សរុប ប្រមាណ ៩លានតោន ក្នុងមួយឆ្នាំ។​

​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ៥ កំពុង​ដំណើរកា​រ ​រួម​មាន ​ក្រុមហ៊ុន ​ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន, ក្រុមហ៊ុន ​កំពត​ស៊ីមេន, ក្រុមហ៊ុន ​ស៊ីម៉ងត៍​ចក្រីទីង, ក្រុមហ៊ុន ​បាត់ដំបង ខនស៍ ស៊ីមេន និង ​ក្រុមហ៊ុន ​ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគីរី សម្រេចបាន​ជាង ៧២%

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​អនុវត្ត​ដោយ​ប្រើប […]

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ តម្លៃជិត ២៥០លានដុល្លារ សាងសង់បានជិត៦០%ហើយ

ស្ថានីយកុងតឺន័រថ្មី-ដំណាក់១ សម្រេចបានការបញ្ចប់ជិត ៦០ ភា […]