រដ្ឋសម្រេចកែ និងបង្កើតឧឡានជាតិ តំបន់ការពារធម្មជាតិចំនួន ៣២ទីតាំង មានទំហំជាង ២លានហិកតា

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលទំហំ និងបង្កើតតំបន់ការពារធម្មជាតិ ឧឡានជាតិ ចំនួន ៣២ទីតាំង មានទំហំផ្ទៃដីសរុប ២.៥៧៤.៤៧៦,៤១ហិកតា ដើម្បី ការពារធនធានធម្មជាតិ និងធនធានវប្បធម៌។

ការបង្កើតតំបន់ការពារទាំងនេះ គឺដើម្បីធានារលើការថែរក្សារ និងការពារសោភ័ណ្ឌភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ និងវប្បធម៌ ពិសេសលើកកម្រិតកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការពារ និងការអភិរក្សជីវចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ផងដែរ។

តំបន់ការពារទាំង ៣៣ទីតាំង ដែលត្រូវបានបង្កើត និងកែសម្រួលទំហំ មានដូចខាងក្រោម៖

១_ឧឡានជាតិសមុទ្ររាម ត្រូវបានការកែប្រែពី «ឧឡានជាតិព្រះសីហនុរាម ទៅជា ឧឡានជាតិសមុទ្ររាម» មានទំហំ ៣៩.៦៣៤ហិកតា មានភូមិសាស្រ្តក្នុងខេត្តព្រះសីហនុ និងខេត្តកំពត ដោយក្នុងនោះមានផ្ទៃដីទំហំ១៩.៣៤០ហិកតា និង ផ្ទៃទឹកទំហំ ២០.២៩៤ហិកតា។

២_ព្រែកទឹកសាបក្បាលឆាយ ត្រូវបានបង្កើតជាតំបន់ប្រើបា្រស់ច្រើនយ៉ាង ដែលមានផ្ទៃសរុប ៥.៥៧០ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ស្រុកព្រៃនប់ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

៣_ឧឡានជាតិសមុទ្រកោះរ៉ុង ត្រូវបានបង្កើតជាតំបន់ឧឡានជាតិសមុទ្រកោះរ៉ុង ក្នុងនោះរួមមាន៖ កោះរ៉ុង កោះរ៉ុងសន្លឹម កោះកូន កោះតូច កោះតាទៀម កោះម្នាស់ក្រៅ កោះម្នាស់ក្នុង និងសមុទ្រជុំវិញ ដែលមានផ្ទៃសរុប ៥២.៤៤៨ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ និង កោះកុងដោយក្នុងនោះមានផ្ទៃដីទំហំ ៥.៣១១ហិកតា និងផ្ទៃទឹកសមុទ្រសរុប ៤៧.១៣៧ហិកតា។

៤_តំបន់ការពារទេសភាព «រនាមដូនសំ» ត្រូវបានបង្កើតជាតំបន់ការពារទេសភាព មានផ្ទៃដីសរុបចំនួន ១.៤២៣ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្តឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

៥_តំបន់ការពារទេសភាព «បឹងយ៉ាកអោម-យ៉ាកការ៉ា» ត្រូវបានបង្កើតជាតំបន់ការពារទេសភាពមានផ្ទៃដីទំហំ ១៣២,៥០ហិកតា ស្ថិតនៅភូមិសាស្រ្ត ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

៦_តំបន់ការពារទេសភាព «សំបូរព្រៃគុក» ត្រូវបានបង្កើតជាតំបន់ការពារទេសភាព មានផ្ទៃដី៤៣៨ហិកតា ស្ថិតក្នុងភូមិសាស្រ្ត ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

៧_ដែនជម្រកសត្វព្រៃ «សង្ឃរុក្ខាវ័ន» ត្រូវបានបង្កើតជាតំបន់ដែនជម្រកសត្វព្រៃ មានផ្ទៃដីសរុប ៣០.២៥៤ហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកអន្លង់វែង ស្រុកចុងកាល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

៨_តំបន់ប្រើបា្រស់ច្រើនយ៉ាង «បឹងយក្ខឡោម» ត្រូវបានបង្កើតជាតំបន់ប្រើបា្រស់ច្រើនយ៉ាង មានផ្ទៃដីទំហំ ២២៥ហិកតា ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។

៩_តំបន់ប្រើបា្រស់ច្រើនយ៉ាង «ពញាក្រែក» ត្រូវបានបង្កើតជាតំបន់ប្រើបា្រស់ច្រើនយ៉ាង មានផ្ទៃដីទំហំ ១៩៩ហិកតា ស្ថិតក្នុងភូមិសាស្រ្ត ខេត្តត្បូងឃ្មុំ។ អនក្របកលេខ៖ ៨៧-៩ឧសភា-២០២៣

១០_តំបន់ប្រើបា្រស់ច្រើនយ៉ាង «ទួលព័ន្ធតាឡី» ត្រូវបានបង្កើតជាប្រើបា្រស់ច្រើនយ៉ាង មានផ្ទៃដីទំហំ ៣.៥៥៧ហិកតា ស្ថិតក្នុងភូមិសាស្រ្តក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៏ និងស្រុកបាភ្នំ ខេត្តព្រៃវែង។  

១១_តំបន់ស្នូលព្រែកទាល់នៃឋបនីយជីវមណ្ឌលបឹងទន្លេសាប ត្រូវបានបង្កើតជាតំបន់«រ៉ាមសារព្រែកទាល់» មានទំហំសរុប ២១.៣៤២ហិកតា ស្ថិតក្នុងភូមិសាស្រ្តឃុំកោះជីវាំង ស្រុកឯកភ្នំ និងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

១២_តំបន់ការពារទេសភាព «ប្រាសាទបាកាន(ព្រះខ័នកំពង់ស្វាយ)» ត្រូវបានបង្កើតជាតំបន់ការពារទេសភាពមានទំហំសរុប ២.១២៤ហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុងសង្គមថ្មី ខេត្តព្រះវិហារ។

១៣_តំបន់ស្នូលស្ទឹងសែននៃឋបនីយជីវមណ្ឌលបឹងទន្លេសាប ត្រូវបានបង្កើតជាតំបន់ «រ៉ាមសារស្ទឹងសែន» មានទំហំសរុប ៩.២៩៣ហិកតា ស្ថិតក្នុងភូមិសាស្រ្តឃុំផាត់សណ្តាយ ស្រុងកំពង់ស្វាយ ខេត្តកំពង់ធំ។

១៤_តំបន់ការពារទេសភាព «អាងត្រពាំងថ្ម» ត្រូវបានកែប្រែជាតំបន់ការពារទេសភាពមានទំហំសរុប ១២.៦៥០ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។

១៥_តំបន់ប្រើប្រាស់ច្រើនយ៉ាង «សសរស្ដម្ដសត្វតោ» ត្រូវបានកែប្រែជាតំបន់ប្រើប្រាស់ច្រើនយ៉ាង មានទំហំសរុប ៨៣៩ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តក្រចេះ។

១៦_តំបន់ដែនជម្រកសត្វព្រៃ «សៀមប៉ាង» ត្រូវបានបង្កើតជាតំបន់ដែនជម្រកសត្វព្រៃ មានទំហំសរុប ១៣៣.៧០៧,៧៣ហិកតា ស្ថិតក្នុងភូមិសាស្រ្តឃុំសន្តិភាព ឃុំថ្មកែវ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

១៧_តំបន់ដែនជម្រកសត្វព្រៃ «ស្រែពក» ត្រូវបានកែប្រែជាតំបន់ដែនជម្រកសត្វព្រៃ ពីទំហំសរុប ៣៧២.៩៧១ហិកតា មកត្រឹមទំហំ ៣៧២.៧០៧ហិកតា ស្ថិតក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគិរី។

១៨_តំបន់ប្រើប្រាស់ច្រើនយ៉ាង «សំឡូត» ត្រូវបានកែប្រែជាតំបន់ប្រើប្រាស់ច្រើនយ៉ាងពីទំហំសរុប ៦០.០០០ហិកតា មកទំហំ ៦០.៩៩៤ហិកតា ស្ថិតក្នុងភូមិសាស្រ្ត ខេត្តប៉ៃលិន និងបាត់ដំបង។

១៩_តំបន់ការពារទេសភាព «អន្លង់ព្រីង» ត្រូវបានកែប្រែជាតំបន់ការពារទេសភាពពីទំហំសរុប ២១៧ហិកតា មកទំហំ ២១៩ហិកតា ស្ថិតក្នុងភូមិសាស្រ្ត ខេត្តកំពត។

២០_តំបន់ការពារទេសភាព «ទន្លេសាបខាងជើង» ត្រូវបានកែប្រែជាតំបន់ការពារទេសភាពពីទំហំសរុប ៣១.១៥៩ហិកតា មកទំហំ ៣១.៧៨៧ហិកតា ស្ថិតក្នុងភូមិសាស្រ្ត ខេត្តកំពត។

២១_តំបន់ដែនជម្រកសត្វព្រៃ «ឆែប-ព្រះរការ» ត្រូវបានកែប្រែជាតំបន់ជម្រកសត្វព្រៃ មានទំហំសរុប ៣៤៧.៥៦៨ហិកតា ស្ថិតក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។

២២_តំបន់ការពារទេសភាព «បឹងលំកុដ» ត្រូវបានបង្កើតជាតំបន់ការពារទេសភាព មានទំហំសរុប ១១០,៩១ហិកតា ស្ថិតក្នុងភូមិសាស្រ្តឃុំសេដា ឃុំលំផាត់  ខេត្តរតនគិរី។

២៣_តំបន់ដែនជម្រកសត្វព្រៃ «ភ្នំព្រេច» ត្រូវបានកែប្រែជាតំបន់ដែនជម្រកសត្វព្រៃ ពីទំហំសរុប ២២២.៥០០ហិកតា មកទំហំ២៦២.២៤២ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ។

២៤_តំបន់ដែនជម្រកសត្វព្រៃ «ភ្នំណាមលៀរ» ត្រូវបានកែប្រែជាតំបន់ដែនជម្រកសត្វព្រៃ ពីទំហំសរុប ៤៧.៥០០ហិកតា មកទំហំ ៦៤.៨៣៥ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ។

២៥_តំបន់ដែនជម្រកសត្វព្រៃ «លំផាត់» ត្រូវបានកែប្រែជាតំបន់ដែនជម្រកសត្វព្រៃ ពីទំហំសរុប ២៥០.០០០ហិកតា មកទំហំ ៣៥៦.០៨៧ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ។

២៦_តំបន់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» ត្រូវបានកែប្រែជាតំបន់ដែនជម្រកសត្វព្រៃ ពីទំហំសរុប ៤៣១.៦៨៣ហិកតា មកទំហំ ៤៨៩.៦៦៣ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។

២៧_តំបន់ដែនជម្រកសត្វព្រៃ «សំបូរ» ត្រូវបានកែប្រែជាតំបន់ដែនជម្រកសត្វព្រៃ ពីទំហំសរុប ៥០.០៣៩ហិកតា មកទំហំ ៨២.៥០៦ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តក្រចេះ។

២៨_តំបន់ដែនជម្រកសត្វព្រៃ «ព្រែកប្រសព្វ» ត្រូវបានកែប្រែជាតំបន់ដែនជម្រកសត្វព្រៃ ពីទំហំសរុប ១២.៧៧០ហិកតា មកទំហំ ១៤.២២១ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តក្រចេះ។

២៩_តំបន់ការពារទេសភាព «បន្ទាយឆ្មារ» ត្រូវបានកែប្រែជាតំបន់ការពារទេសភាព ពីទំហំសរុប ៨១.២០០ហិកតា មកទំហំ ៨៤.៨២៥ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។

៣០_តំបន់ការពារទេសភាព «ប្រាសាទព្រះវិហារ» ត្រូវបានកែប្រែជាតំបន់ការពារទេសភាព ពីទំហំសរុប ៥.០០០ហិកតា មកទំហំ ៤៧.៣១៨ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

៣១_តំបន់ការពារទេសភាព «ស្ទឹងត្រែង» ត្រូវបានកែប្រែជាតំបន់ការពារទេសភាព មានទំហំសរុប ៣៧.៨៥២ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង។

៣២_តំបន់ប្រើប្រាស់ច្រើនយ៉ាង «ភ្នំនាងកង្រី-ភ្នំទូកមាស» ត្រូវបានកែប្រែជាតំបន់ប្រើប្រាស់ច្រើនយ៉ាង មានទំហំសរុប ៥.០៦៣ហិកតា ស្ថិតក្នុងភូមិសាស្រ្តឃុំត្រងិល ឃុំពោធិ៍ ឃុំច្រណូក ឃុំដារ និងឃុំស្វាយរំពារ ស្រុកំពង់លែង ខេត្តកំពង់ឆ្នាំង។

៣៣_តំបន់ប្រើប្រាស់ច្រើនយ៉ាង «បឹងកាដេរ» ត្រូវបានកែប្រែជាតំបន់ប្រើប្រាស់ច្រើនយ៉ាង មានទំហំសរុប ១.៦៤៣ហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកក្រូចឆ្មា និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]