កូរ៉េ ជួយកម្ពុជា ជំរុញការអភិវឌ្ឍវិស័យគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធសំណល់រឹងនៅបាត់ដំបង

ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយវិទ្យាស្ថានអភិវឌ្ឈន៍បៃតងសកល (GGGI) ចុះសិក្សាពីលទ្ធភាពក្នុងការអភិវឌ្ឍវិស័យគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធសំណល់រឹង នៅខេត្តបាត់ដំបង ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ។ នេះបើតាមកិច្ចប្រជុំពិភាក្សាលើលទ្ធផលការសិក្សាសមិទ្ធិលទ្ធភាពដំបូងនៃគម្រោងការអភិវឌ្ឍទីក្រុងកាបូនទាប-ការលើកកម្ពស់ការទទួលបានសេវាប្រកបដោយចីរភាពនៅក្នុងក្រុងបាត់ដំបង កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។

ក្រុមការងារនៃគម្រោងនេះ បានកំណត់យកក្រុងបាត់ដំបង និងទីប្រជុំស្រុកមោងឫស្សី ជាក្រុង និងស្រុកគោលដៅ ស​ម្រា​ប់ការសិក្សាប្រមូលធាតុចូល ដើម្បីពិនិត្យលទ្ធភាពក្នុងការអភិវឌ្ឍវិស័យវិស័យគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធសំ​ណល់​រឹង។

បន្ថែមពីនេះ បើតាមកិច្ចប្រជុំខាងលើ គម្រោងនេះ រៀបចំឡើងក្នុងគោលបំណង ១).ណែនាំគោលគំនិតសេដ្ឋកិច្ចច ក្រា (Circular Economy) លើការគ្រប់គ្រងប្រព័ន្ធសំណល់រឹងក្នុងក្រុង ២).​កំណត់គម្លាតក្នុងការអនុវត្តការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធ​សំណល់រឹង ៣).អភិវឌ្ឍគម្រោងឆ្លើយតបនឹងតម្រូវការជាក់ស្តែងថ្នាក់ក្រុង ស្រុក និង ៤).ពិភាក្សាជាមួយភាគីពាក់ព័ន្ឋទាំងវិស័យសាធារណ: និងឯកជនប្រតិបត្តិករ។

ជាលទ្ធផល អង្គប្រជុំបានគាំទ្រលើលទ្ធផលនៃការសិក្សាបឋម និងបានស្នើឱ្យបន្តជំហានសិក្សាបន្តបន្ទាប់លម្អិតមុនស្នើសុំយោបល់ថ្នាក់ដឹកនាំស្ថាប័ន សំដៅឈានដល់ការអនុវត្តគម្រោងឆ្នាំ២០២៥ និងស្នើឱ្យទីប្រឹក្សា GGGI សិក្សាបន្ថែមបង្កើតយន្តការ និង/ឬ នីតិវិធីលើការធ្វើប្រតិបត្តិការ និងថែទាំសម្រាប់គម្រោងឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងចីរភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]