រយៈពេលជាង១ឆ្នំា អង្កការ RCC ប្រើបច្ចេកវិទ្យាអាល្លឺម៉ង់ ប្រមូលសំរាមបាន ៨០០តោន ពីទន្លេនៅភ្នំពេញ

អង្គការសម្អាតទន្លេសមុទ្រ ប្រមូលសំរាមបាន ៨០០តោនពីទន្លេមេគង្គ បាសាក់ និងទន្លេសាប នៅទីតាំងរាជធានីភ្នំពេញ ដោយប្រើបច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់ ខណៈទូកនេះមានសមត្ថភាពប្រមូលទិន្នន័យតាមទីតាំងមានសំរាមបានរហ័​ស​ និងកំណត់ប្រភេទសំរាមបាន តាមរយៈដ្រូន និងកាមេរ៉ាវៃឆ្លាតAI។

នេះបើតាមការលើកឡើងរបស់លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសម្អាតទន្លេសមុទ្រ។

ក្នុងកម្មវិធីសប្តាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាន កាលពីថ្ងៃទី២២ ខែតុលា លោក នូ សុវណ្ណ បានបញ្ជាក់ថា បច្ចុប្បន្ន អង្គការរបស់ខ្លួនមានទូកប្រមូលសំរាមនៅតាមទន្លេចំនួន២គ្រឿងទៀត ដើម្បីប្រមូលសំរាមនៅតាមច្រាំងទន្លេជារៀងរាល់ថ្ងៃ ខណៈគ្រោងនឹងពង្រីកវិសាលភាព ទៅប្រមូលសំរាមនៅតាមឆ្នេរសមុទ្ររបស់កម្ពុជា ដើម្បីដោះស្រាយបញ្ហាបំពុលដោយសំរាមនៅក្នុងទឹក។

លោកបន្តថា ទូកប្រមូលសំរាមបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាថ្មីចុងក្រោយរបស់អាល្លឺម៉ង់ជាលើកដំបូង ត្រូវបានប្រកាសដាក់ឱ្យដំណើរការក្នុងយុទ្ធនាការសម្អាតបរិស្ថាននៅតាមដងទន្លេ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០២២ ហើយទូកនេះមួយគ្រឿង មានសមត្ថភាពប្រមូលសំរាមក្នុងទឹកបានប្រមាណ ២០តោន ក្នុងមួយថ្ងៃ​។

ជាមួយគ្នានេះដែរ ឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ក៏បានបញ្ជាក់នូវគោលជំហរក្នុងការជួយរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយសំណល់ប្លាស្ទិក ដែលជាកង្វល់រួម និងទាមទារពេលវេលាក្នុងការកាត់បន្ថយផងដែរ។

យោងតាមការសិក្សាបានបង្ហាញថា សំណល់ប្លាស្ទិកជាង ៣.៧០០០តោន ក្នុងមួយឆ្នាំ បានហូរចូលទៅក្នុងសមុទ្រ ពីទន្លេមេគង្គ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋអាស្រ័យផលពីទន្លេមេគង្គនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]