កូរ៉េជួយកម្ពុជា ដោយផ្តល់ជាឧបករណ៍ដែលមានបច្ចេកវិទ្យាខ្ពស់ សម្រាប់វិភាគធាតុអាកាស

រដ្ឋបាលឧតុនិយមកូរ៉េ បានប្រគល់ប្រព័ន្ធទទួល និងវិភាគធាតុអាកាស (GEO-KOMPSAT-2A) នៅកម្ពុជា ស្ថិតក្នុងគម្រោងដែលមានទឹកប្រាក់ ៣លានដុល្លារ។ នេះបើតាមពិធីប្រគល់-ទទួល កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ក្រុមជំនាញការកូរ៉េបានធ្វើបទបង្ហាញស្តីពី Establishment of the GK-2A Receiving and Analysis System in Cambodia ដោយបានរៀបរាប់អំពីពេលវេលាដំណើការរបស់គម្រោងតាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ដែលមានថវិកាសរុបប្រមាណជា ៣លានដុល្លារ។

គម្រោងនេះ បានផ្តល់នូវឧបករណ៍ បច្ចេកវិទ្យា បច្ចេកទេស និងវគ្គបណ្តុះបណ្តាលអំពីការកសាងសមត្ថភាព ជូនដល់មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពង្រឹងផ្នែកព្យាករណ៍ធាតុអាកាសនៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើងមួយកម្រិតទៀត។

ក្រុមជំនាញការកូរ៉េ ក៏បានបង្ហាញបន្ថែមអំពីគ្រឿងបរិក្ខារ និងបច្ចេកវិជ្ជា ដែលក្រុមហ៊ុន GI E&S បានមកដំឡើង និងផ្តល់ជូនកម្ពុជាមានដូចជា៖ អង់តែនទទួលរូបភាពផ្កាយរណប GK-2A, ម៉ាស៊ីនមេ (Computer Server), ប្រព័ន្ធទប់ភ្លើង UPS, កុំព្យូទ័រ និងឧបករណ៍មួយចំនួនទៀត។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានរៀបចំជាវគ្គបណ្តុះបណ្តាលណែនាំមន្ត្រីនៃនាយកដ្ឋានឧតុនិយម ឱ្យចេះត្រួតពិនិត្យប្រព័ន្ធ និងចេះដោះស្រាយបញ្ហាខ្លះៗ នៅពេលដែលប្រព័ន្ធមានបញ្ហាផងដែរ។

សូមជម្រាបថា គម្រោងនេះ មានរយៈពេល ៣ឆ្នាំ ដែលចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០២០ និងបានបញ្ចប់នៅឆ្នាំ២០២៣នេះ។ គម្រោងនេះស្ថិតក្រោមការគាំទ្រដោយមូលនិធិរបស់រដ្ឋបាលឧតុនិយមកូរ៉េ តាមរយៈគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការគ្មានសំណង (Official Development Assistant “ODA” Grant) ដល់នាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]