សម្តេចជំរុញឱ្យអភិវឌ្ឍផ្លូវដែកនៅកម្ពុជាអាចរត់បាន ៨០គ.ម​ ក្នុង១ម៉ ខណៈបច្ចុប្បន្នបានត្រឹមតែ…ប៉ុណ្ណោះ!

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យឡើងវិញ និងរៀបចំធ្វើបច្ចុប្បន្នភាពជំរុញឱ្យរថភ្លើងបើកបរបានក្នុងល្បឿន៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង ខណៈបច្ចុប្បន្នបើកបរបានតែក្នុងល្បឿន៥០គីឡូម៉ែត្រក្នុងមួយម៉ោងនោះ។

ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំផ្លូវដែកនេះ នឹងរួមចំណែកក្នុងការដឹកទំនិញ បង្កើនការដឹកទំនិញកាន់តែច្រើន និងជួយកាត់បន្ថយតម្លៃក្នុងការដឹកជញ្ជូន ។

សម្ដេចធិបតីបានសង្កត់ធ្ងន់ថា៖ « ឥឡូវផ្លូវដែកយើងបើកបរបានត្រឹមតែ៥០គីឡូម៉ែត្រ ក្នុង១ម៉ោងប៉ុណ្ណោះ ដូច្នេះយើងធ្វើយ៉ាងម៉េច ត្រូវធ្វើបច្ចុប្បន្នភាព ដោយអភិវឌ្ឍឱ្យអាចបើកបរបានក្នុងល្បឿន៨០គីឡូម៉ែត្រ ក្នុងមួយម៉ោងវិញ ។ ខ្ញុំបានឱ្យសិក្សា អំពីការកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវ។ អីចឹងបើផ្លូវដែកនេះយើងធ្វើបាន យើងនឹងទទួលបានការដឹកជញ្ជូនកាន់ច្រើន ដែលនេះជាការបង្កើនការដឹកទំនិញតាមផ្លូវរថភ្លើង»។

បច្ចុប្បន្ន កម្ពុជា មានផ្លូវដែកចំនួនពីរខ្សែ ដោយខ្សែទី១ ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ និងខ្សែទីពីរ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាព្រំដែនប្រទេសថៃ។​

សូមរម្លឹកផងដែរថា កាលពីដើមឆ្នាំ២០២៣ ក្រសួងសាធារណការ និងដឹកជញ្ជូននិងក្រុមហ៊ុនចិនបានបង្ហាញពីលទ្ធផលនៃការសិក្សាគម្រោងផ្លូវរថភ្លើងពីភ្នំពេញ-ប៉ោយប៉ែត ដែលមានប្រវែងសរុបប្រមាណ ៣៨២គីឡូម៉ែត្រ ដែលក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC)  បានធ្វើការសិក្សាបឋម ។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]