សម្តេចតឿនក្រសួងរៀបចំដែនដី ឱ្យពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កំពុងពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នចែកបាន២លានក្បាលដីហើយ និងនៅសល់៥លានក្បាលដីទៀតដែលក្រសួងកំពុងជំរុញពន្លឿនជូនប្រជាពលលរដ្ឋ។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណ១៥,១៩៤នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្តេចធិបតី មានប្រសាសន៍ថា ពីដើមឡើយ ប្រជាពលរដ្ឋភាគច្រើនមិនមានកម្មសិទ្ធិដីធ្លីនោះទេ ពួកគាត់មានត្រឹមតែសិទ្ធិកាន់កាប់ ប្រើប្រាស់ អាស្រ័យផលប៉ុណ្ណោះ ដូច្នេះរាជរដ្ឋាភិបាលបានជំរុញកន្លងមកច្រើនលើកច្រើនសារហើយដែរ លើការចែកប័ណ្ណកម្មសិទ្ធិដីធ្លីនេះ។

សម្តេចបញ្ចាក់បន្ថែមថា ក្រសួងរៀបចំដែនដី បានវាស់ក្បាលដីបានប្រមាណ ៧លានក្បាលដី ហើយចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបាន២លានក្បាលដីហើយដែរ ។

“ដូច្នេះដើម្បីពន្លឿនការងារនេះបន្ថែមទៀត ខ្ញុំក៏បានចារឯកភាពផ្ដល់គោលការណ៍ ប្រើប្រាស់កម្លាំងសរុប ទាំងថ្នាក់កណ្ដាល ទាំងថ្នាក់រាជធានី-ខេត្ត ឱ្យជួយបំពេញកិច្ចការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋ ដើម្បីអាចយកទៅប្រើប្រាស់បានយ៉ាងឆាប់រហ័ស” ​ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]