កម្ពុជាមានរោងចក្រចំនួន៥៥ សន្សំបាន $១០លាន ពីការកាត់បន្ថយឧស្ម័ន ៤ម៉ឺនតោនក្នុងមួយឆ្នាំ

កម្ពុជាមាន រោងចក្រ-សហគ្រាសចំនួន៥៥ ត្រូវបានអ​នុវត្តគម្រោង TEST របស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្នុងរយៈពេល ០៥ឆ្នាំ ដែលលទ្ធបញ្ជាក់ថាទទួលបានការសន្សំបាន​ប្រមាណ១០លានដុល្លារ​​ក្នុងមួយឆ្នាំ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤០.០០០ តោនក្នុងមួយឆ្នាំ។ នេះបើតាមពិធីបិទគម្រោង TEST ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

គម្រោង TEST ឬហៅថា គម្រោង “ការអភិវឌ្ឍដែលបញ្ចេញកាបូនតិច ដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការប្រែប្រួលអាកាស ធាតុ តាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន ត្រូវបាន​អនុវត្ត​ចាប់​ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២៣ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិ Global Environment Facility។

គម្រោងនេះ ដាក់ចេញក្នុងគោលដៅធ្វើឱ្យវិស័យកម្មន្តសាលរបស់កម្ពុជាកាន់តែបៃតង តាមរយៈការប្រើប្រាស់​វិធីសា​ស្រ្ត​​​​រួម​របស់ TEST ដូចជាគោលការណ៍ប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាត, ប្រព័ន្ធគ្រប់គ្រងបរិស្ថាន, និង​គណ​នេ​​យ្យគ្រប់គ្រងបរិស្ថាន។

ថ្លែងក្នុងពិធីបិទគម្រោង ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “គម្រោង TEST បានជួយដល់វិស័យឯកជន រោងចក្រ សហគ្រាស និង​សិប្បកម្ម នៅក្នុង​វិស័យ​កម្មន្តសាលនៃព្រះរាជាណាចក្រកម្ពុជា លើការពង្រឹង​ប្រសិទ្ធភាព​ធនធាននិង​ថាមពល, ការ​គ្រប់គ្រង​បរិស្ថាន, ការ​បង្កើន​ផលិតភាពនិង​គុណភាព,​ ដែលជាកាតាលីករ រួមចំណែកក្នុង​កា​រកាត់បន្ថយសំណល់និងផលប៉ះពាល់ដល់បរិស្ថាន, កាត់បន្ថយថ្លៃដើម ដើម្បីបង្កើនឱកាស ​បង្កើនប្រាក់ចំ​ណេញ និងបង្កើន​ភាព​ប្រកួត​ប្រជែង​​ សម្រាប់​ទីផ្សារ​ក្នុង​ស្រុក, តំបន់ និងទីផ្សារ​អន្តរជាតិ​។  ទាំងអស់នេះជាកត្តាដែ​ល​នាំឱ្យមានប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច ​និង​បរិស្ថានកាន់តែប្រសើរឡើងដល់​រោងចក្រ, សហគ្រាស, និងសិប្បកម្ម​។  ​

ដោយឡែក លោក សុខ ណារិន នាយកអង្គការ UNIDO ប្រចាំប្រទេសកម្ពុជា បានលើកឡើងដែរថា៖ “ក្នុងរយៈពេលនៃការអនុវត្តគម្រោង មានរោងចក្រ-សហគ្រាសចំនួន៥៥ បានទទួលយកបច្ចេកវិជ្ជាស្អាតទៅអនុវត្ត ដែលបានកាត់បន្ថយការប្រើប្រាស់ទឹក វត្ថុធាតុដើម ធាតុចូលផលិតកកម្ម ក៏ដូចជាកាកសំណល់ ​ដោយសន្សំបាន​ប្រមាណ ១០លានដុល្លារ​ក្នុងមួយឆ្នាំ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤០.០០០ តោនក្នុងមួយឆ្នាំ ស្របតាមការរួម​ចំណែក​របស់ជាតិ។

លោកបានបន្ថែមថា គម្រោងមិនត្រឹមតែផ្តល់ផលចំណេញផ្នែកបរិស្ថានប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់ផលវិជ្ជមាន​ដល់កម្មករចំនួន ១៣០.០០០នាក់ នៅក្នុងរោងចក្រទាំង៥៥ ​ដែលបានចូលរួមអនុវត្ត​គម្រោង ដោយបង្កើនភាពប្រកួតប្រជែង និងទាក់ទាញអ្នកទិញ តាមរយៈការអនុវត្តប្រកបដោយនិរន្តរ​ភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]