រដ្ឋកាត់ដីជិត ៦ហិកតា នៅភាគខាងត្បូងរាជធានីភ្នំពេញឱ្យឧកញ៉ាល្បីឈ្មោះ ២រូប

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីជិត ៦ហិកតា ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យអ្នកឧកញ៉ាល្បី ២រូប ជាកម្មសិទ្ធិ។ នេះបើតាមអនុក្រឹត្យលេខ ២៦២ អនក្រ​.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣

អនុក្រឹត្យនេះបានសម្រេច កាត់ផ្ទៃដីទំហំ ៥៨.១៦៧ម៉ែត្រការ៉េ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានកំណត់ក្នុងអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការកំណត់ផ្ទៃបឹងជើងឯក និងប្រឡាយស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ និងស្រុកតាខ្មៅ ខេត្តកណ្តាល។

ដីដែលបានកាត់ចេញនេះ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយត្រូវធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ និងផ្តល់ជាកម្មសិទ្ធិឯកជនជូនឈ្មោះលាង ឃុន និងឈ្មោះ ថៃ ជាហួត។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]