ថៃចាប់ផ្តើមសាងសង់ស្ពានអាកាសតភ្ជាប់សមុទ្រតម្លៃ $២៨ពាន់លានហើយ 

គម្រោងយក្សសាងសង់ស្ពានអាកាស (Land Bridge Mega Project) តម្លៃ ២៨ ពាន់លានដុល្លារ (១ ពាន់ពាន់លានបាត) ភ្ជាប់ឈូងសមុទ្រថៃទៅសមុទ្រអាន់ដាននស៊ី (Andanan Sea) នៃមហាសមុទ្រកំពុងចាប់ផ្តើមដំណើរការសាងសង់ហើយ ។ លោកនាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន បានចុះពិនិត្យវឌ្ឍនភាពគម្រោងនេះ នៅការដ្ឋានសាងសង់ដំណាក់កាលដំបូងភ្ជាប់ពីខេត្តរណង (Ranong) ទៅខេត្តជម្ពុន (Chumpon) កាលពីថ្ងៃទី២១ ខែមករាឆ្នាំ ២០២៤។

គម្រោងខ្នាតធំនេះ មិនត្រឹមតែជាកាតាលីករជំរុញការអភិវឌ្ឍក្នុងប្រទេសថៃប៉ុណ្ណោះទេ ថែមទាំងជាដំណោះស្រាយក្នុងតំបន់និងអន្តរទ្វីបដ៏សំខាន់ដើម្បីកាត់បន្ថយការកកស្ទះការដឹកជញ្ជូនទំនិញផ្លូវទឹកនៅច្រកសមុទ្រម៉ាឡាកាផងដែរ។

នាយករដ្ឋមន្ត្រីថៃ លោក ស្រេថាថាវីស៊ីន បានគូសបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃគម្រោងមេហ្គានេះ ដោយសង្កត់ធ្ងន់ថា “ការសាងសង់គម្រោងមេហ្គាដែលតភ្ជាប់ឈូងសមុទ្រថៃ និងសមុទ្រអាន់ដាម៉ាន់ទៅកាន់ពិភពលោក មានសារៈសំខាន់ក្នុងការកាត់បន្ថយការកកស្ទះការដឹកជញ្ជូនតាមផ្លូវទឹក ហើយវានឹងនាំមកនូវការអភិវឌ្ឍដល់ប្រទេសផងដែរ ព្រោះវាអាចមានឥទ្ធិពលជួយទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើន”

ក្រោយសាងសង់រួច ផ្លូវឆ្លងកាត់ដ៏សំខាន់នេះជួយសម្រួលដល់ការដឹកជញ្ជូនបាន ៦០% នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក នេះបើតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]