រដ្ឋបង្កើតក្រុមការងារពិសេសចុះបង្រ្កាបការវាតយកដីរដ្ឋតាមបណ្តាខេត្ត១ចំនួននៅកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ន្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិនៅតាមបណ្តាខេត្តមួយចំនួន។ នេះបើតាមសេចក្តីសម្រេចលេខ​១៩ សសរ​ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

គណៈកម្មាធិការជាតិនេះ មានចំនួន ១៣រូប ដែលមានរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធាន ដែលមានតួនាទីភារកិច្ចសំខាន់ៗដូចខាងក្រោម៖

  • រៀបចំនិងអនុវត្តផែនការសកម្មភាពផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធទៅនឹងដី ព្រៃឈើគ្រប់ប្រភេទ
  • ត្រួតពិនិត្យនិងស្រាវជ្រាវដល់មូលដ្ឋានដែលមានការកាប់រានដីព្រៃខុសច្បាប់ក្នុងគោលបំណងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឬទុកធ្វើអាជីវកម្មបន្ត
  • ចាត់វិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបឱ្យទាន់ពេលវេលានូវរាល់ការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃគ្រប់ប្រភេទ
  • ធ្វើសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ និងសហគមន៍អ្នកផ្តល់ជំនួយ ដើម្បីជំរុញនិងគាំទ្រការងារនេះ
  • ធ្វើរបាយការណ៍នឹងលើកអនុសាសន៍ជូនប្រមុខរាជរដ្ឋាភិបាលលើការអនុវត្តផែនការសកម្មភាព។

គួររំលឹកថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានប្រកាសចាត់វិធានការក្តៅចំពោះអ្នកមានធនធាន ឬអ្នកមានអំណាច ដែលឈរពីក្រោយខ្នងនៃជនខិ​លខូច ឬប្រើប្រាស់ជនខិលខូចទាំងនេះ ដើម្បីកាប់ទន្រ្ទានយកដីព្រៃឈើ ត្រូវដកខ្លួនជាបន្ទាន់ ហើយប្រសិនបើស្រាវជ្រាវឃើ​ញថា មានការពាក់ព័ន្ធនឹងការកាប់ទន្ទ្រានខុសច្បាប់ នោះរាជរដ្ឋាភិបាល មិនលើកលែង និងអត់អោនឱ្យឡើយ​។ (អានបន្ថែម)

ថ្មីៗនេះផងដែរ ក្រសួងបរិស្ថា​ន ទើបបានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ព្រមទាំងបានឃ្លុំដីបានប្រមាណ ៣.៩៤២,៧៣ហិកតា ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដោយប្រើរយៈពេលត្រឹម ៥ថ្ងៃប៉ុណ្ណោះ។ (អានបន្ថែម)

គួរបញ្ជាក់ទៀតថា សេចក្តីសម្រេចថ្មីនេះ នឹងនិរាករណ៍សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៩៣ សសរ ចុះថ្ងៃទី២​១​ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការបង្កើត គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុ​ត​ ឈូ​សឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិនៅតាមបណ្តាខេត្តមួយចំនួននៃព្រះរាជាណាចក្រក​ម្ពុជា​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]