រដ្ឋប្រកាសដាក់ព្រែកកំពង់ស្មាច់ ទំហំជាង ១ម៉ឺនហិកតា ជាតំបន់គ្រប់គ្រងជលផលសមុទ្រ

អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចប្រកាសដាក់ព្រែកកំពង់ស្មាច់មានផ្ទៃដីសរុប ១០.៩២៣ហិកតា ជាតំបន់គ្រប់គ្រងជលផលសមុទ្រ ព្រែកកំពង់ស្មាច់ ដើម្បីលើកស្ទួយប្រជាពលរដ្ឋ។

តំបន់នេះ បានប្រកាសដោយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តគម្រោងបង្កើនភាពធន់ និងការប្រែប្រួលអាកាសធាតុ តាមរយៈការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់ជលផល

សមុទ្រព្រែកកំពង់ស្មាច់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

ក្នុងសិក្ខាសាលានេះ លោកអភិបាល បានប្រកាសពីការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ ព្រែកកំពង់ស្មាច់លើផ្ទៃដីសរុប ១០.៩២៣ហិកតា ដែលក្នុងនោះមានព្រៃកោងកាង ២.៨៧៦ហិកតា និងស្មៅសមុទ្រប្រមាណ ២ហិកតា។

បន្ថែមពីនេះ លោកបានបន្ថែមថា គោលបំណងនៃការបង្កើតតំបន់ខាងលើនេះ ដើម្បីគ្រប់គ្រងធនធានជលផលជីវៈចម្រុះសមុទ្រ ជាប្រភពនៃការបង្កើតចំណីអាហារមិនចេះរីងស្ងួតនៅតំបន់ព្រែកកំពង់ស្មាច់ ប្រកបដោយនិរន្តរភាព

ធានាបានប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរឱ្យកាន់តែប្រសើរឡើង ធានាការនេសាទជាលក្ខណៈគ្រួសារ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ លើកស្ទួយវិស័យអេកូទេសចរណ៍ និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

ទន្ទឹមនឹងនេះដែរ លោកអភិបាលខេត្ត បានស្នើឱ្យក្រុមការងាររធ្វើការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីមានការចូលរួមដោយផ្ទាល់ក្នុងការថែរក្សា ការពារ អភិរក្ស ដោយមិនត្រូវកាប់រានព្រៃកោងកាងឡើយ។

លោកអភិបាល ក៏បានណែនាំឱ្យពង្រីកផ្ទៃដីដាំដុះដើមកោងកាង ដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយផលនេសាទដែល រកបានពីតំបន់អភិរក្សបង្កើនផលសេដ្ឋកិច្ចចូលសហគមន៍ ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅ

ក្នុងសហគមន៍កាន់តែប្រសើរឡើងផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]