រដ្ឋប្រគល់ប័ណ្ណកម្មសិទ្ធិជាង ៣ពាន់ក្បាលដី ជូនពលរដ្ឋចំនួន៤ភូមិ ក្នុងខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាប បានប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣.៤២៦ ក្បាលដី ជូនដល់ប្រជាពលរដ្ឋចំនួន​ ៤ភូមិគឺ ភូមិរកា ភូមិគោកដូង ភូមិប្រម៉ា និងភូមិខ្នារ ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។

ពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ត្រូវបានរៀបចំឡើងក្រោមវត្តមានរបស់ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប និងមន្ទីអង្គភាពពាក់ព័ន្ធ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា ការប្រគល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋទាំង៤ភូមិនេះ មានដូចជា៖ ភូមិរកា មានក្បាលដីសរុប​១.០៧៥​ ក្នុងនោះក្បាលដីចំនួន៨៩១ អាចចេញប័ណ្ណកម្មសិទ្ធជូនបាន។ ភូមិគោកដូង មានក្បាលដីសរុប១.១៣៧​ ដែលក្នុងនោះក្បាលដីចំនួន៩០១ អាចចេញប័ណ្ណកម្មសិទ្ធជូនបាន។ ភូមិប្រម៉ា មានក្បាលដីសរុប១.២៤៣​ ដែលក្នុងនោះក្បាលដីចំនួន៦៥៦ អាចចេញប័ណ្ណកម្មសិទ្ធជូនបាន និងទីភូមិខ្នារមានក្បាលដីសរុប១.១១២​ ដែលក្នុងនោះក្បាលដីចំនួន៩៧៨ អាចចេញប័ណ្ណកម្មសិទ្ធជូនបានផងដែរ៕

ជាមួយគ្នានេះដែរ លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី ខេត្តសៀមរាប​ បានបញ្ជាក់បន្ថែមថា ចំពោះក្បាលដីដែលធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធជូន គឺអាចធ្វើឡើងចំពោះតែក្បាលដីណា ដែលមិនមានទំនាស់តវ៉ា ជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់រក្សា ការពារដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧតុនិយមប៉ុណ្ណោះ ហើយចំពោះក្បាលដីជាប់ព័ន្ធនឹងទំនាស់តវ៉ាផ្សេងៗ គណៈកម្មការរដ្ឋបាល នឹងបន្តពិនិត្យនិងដោះស្រាយតាមនីតិវិធីជាបន្តបន្ទាប់ដើម្បីឈានទៅដល់ការចេញប័ណ្ណ ជូនម្ចាស់ដីជាបន្តបន្ទាប់ទៀត។

នាឱកាសនោះដែរ លោកអភិបាលរងខេត្តសៀមរាប ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលទើបទទួលបានប័ណ្ណកម្មសិទ្ធិទាំងនោះថា ត្រូវយកប័ណ្ណកម្មសិទ្ធិនេះរក្សាទុក និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ជៀសវាងការបាត់បង់ ព្រោះការផ្តល់ប័ណ្ណកម្មសិទ្ធិនេះ គឺធ្វើឡើងដើម្បីជួយជំរុញដល់សេដ្ឋកិច្ចគ្រួសារ ពិសេសជួយកាត់បន្ថយបញ្ហាវិវាទដីធ្លីជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]