២១ថ្ងៃ សមត្ថកិច្ចចម្រុះឃ្លុំដីបានជិត ១ម៉ឺនហិកតា នៅខេត្តពោធិ៍សាត់

ប្រតិបត្តិការក្តៅចុះបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដឹកនាំដោយក្រុមការងារសមត្ថកិច្ចចម្រុះ បានចុះឃ្លុំដីបានជិត ១ម៉ឺនហិកតា ឃាត់ខ្លួនមនុស្ស ៣០នាក់ នៅខេត្តពោធិ៍សាត់។

បើតាមហ្វេកប៊ុកផេកផ្លូវការរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី០១ ខែមេសា បានឱ្យដឹងថា រយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះ បានចុះបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងខេត្តពោធិ៍សាត់ ដោយសម្រេចឃ្លុំដីបានចំនួន ៩,៨០០.៨២ហិក​តា​ ដោយបានរកឃើញជនសង្ស័យចំនួន ៣០នាក់ និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ១៦ករណី។

ជាមួយគ្នានេះដែរ ក្រុមការងារ បានរុះរើខ្ទមបណ្តោះអាសន្ន ដែលបានសង់នៅលើទីតាំងដី​​ព្រៃ ក្នុងតំបន់ការពារធម្មជាតិ ដើម្បីធ្វើជាកម្មសិទ្ធិចំនួន ៤៧៩ខ្ទម និងបានដកហូតសម្ភារៈមួយចំនួនទុកជាវត្ថុតាងផងដែរ​។

គួរបញ្ជាក់ថា នេះជាប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយធំ ដឹកនាំដោយក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរ និងសម្ថកិច្ចពាក់ព័ន្ធ ខណៈដែលប្រតិបត្តិការលើកដំបូងនេះ រយៈពេល ០៥ថ្ងៃ ក្រុមការងារសមត្ថកិច្ចចម្រុះ បានឃ្លុំដីបានប្រមាណ ៣.៩៤២,៧៣ហិកតា ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]