រោងចក្រផលិតស៊ីម៉ង់ត៍ តម្លៃ ២៥៣លានដុល្លារ នៅបាត់ដំបង សម្រេចការសាងសង់បាន ៨៥%​

គិតមកដល់ពេលនេះ រោងចក្រស៊ីម៉ង់ត៍ខនស៍ទី២ នៅខេត្តបាត់ដំបង តម្លៃ ២៥៣លានដុល្លារ សម្រេចការសាងសង់បាន​ប្រមាណ ៨៥%​ ហើយគ្រោងនឹង​ដាក់ឱ្យ​ដំណើរការ​ជាផ្លូវការ នៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយលើបណ្តាញសង្គមហ្វេប៊ុករបស់សមាគម​ឧកញ៉ា​កម្ពុជា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤។

អ្នកឧកញ៉ា វិញ ហ៊ួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាសហស្ថាបនិកក្រុមហ៊ុនរោងចក្រខនស៍ស៊ីមេន បានបញ្ជាក់ឱ្យដឹងថា ​គម្រោងរោងចក្រស៊ីម៉ង់ត៍ខនស៍ទី២នេះ មានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបងលើផ្ទៃដី ៤០៧ហិចតា និងមានទុនវិនិយោគសរុបប្រមាណជា ២៥៣លានដុល្លារ ដែលនេះជាការវិនិយោគរួមគ្នារវាងភាគីកម្ពុជា និងភាគីចិន។

គួរបញ្ជាក់ថា ក្រោយបញ្ជប់ការសាងសង់ រោងចក្រមួយនេះអាចផលិតស៊ីម៉ង់ត៍បានចំនួន ៥ពាន់តោនក្នុងមួយថ្ងៃ និង២លានតោនក្នុងមួយឆ្នាំ។

អ្នកឧកញ៉ាបន្តថា គម្រោងនេះ ត្រូវបានចាប់ផ្តើមសាងសង់នាអំឡុងខែសីហា ឆ្នាំ២០១៨ ហើយបើគិតមកទល់ពេលនេះសម្រេចបាន ៨៥%ហើយ បើតាមផែនការគម្រោងនេះនឹងបញ្ចប់ការសាងសង់ និងឈានដល់ការចាប់ផ្តើមផលិតស៊ីម៉ង់ត៍ជាផ្លូវការក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ។

គួររំលឹកថា បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន៦ ក្នុងនោះមានរោងចក្រចំនួន៥ កំពុងដំណើរការ ដោយអាចផលិតស៊ីម៉ង់ត៍សរុបបានប្រមាណ ៩លានតោន ក្នុងមួយឆ្នាំ។

​រោងចក្រ​ផលិត​ស៊ីម៉ងត៍ទាំង៥ ដែលកំពុង​ដំណើរកា​រនោះ ​រួម​មាន ​ក្រុមហ៊ុន ​ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន, ក្រុមហ៊ុន ​កំពត​ស៊ីមេន, ក្រុមហ៊ុន ​ស៊ីម៉ងត៍​ចក្រីទីង, ក្រុមហ៊ុន ​បាត់ដំបង ខនស៍ ស៊ីមេន និង ​ក្រុមហ៊ុន ​ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត។

ជាមួយគ្នានេះដែរ តំណាងក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ខនស៍ ក៏បានចាត់ទុកថា តាមរយៈគម្រោងរោងចក្រស៊ីម៉ង់ត៍ខនស៍ទី២ នៅខេត្តបាត់ដំបងនេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញសេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធជូនរដ្ឋ និងការផ្តល់ជូន​ការងារដល់យុវជនកម្ពុជាផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]