គម្រោងសង់ទីលានទុកដាក់សំរាមដ៏ធំ១ នៅកំពង់ចាម សម្រេចបានជាង៨០% ហើយ

ក្រោយបើកការដ្ឋានអស់រយៈពេល ៦ខែកន្លងមក ទីលានកែច្នៃ​ និងទុកដាក់សំរាម ស្តង់ដារ ១កន្លែងលើផ្ទៃដីជាង ៨ហិកតា ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ស្ថាបនាបានជាង ៨០ភាគរយ ហើយ។

នេះបើតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ នៅថ្ងៃទី​៤​ ខែកក្កដា​​ ឆ្នាំ​២០២៤​នេះ។

​នាឱកាសនោះ ឯកឧត្តម​អភិបាល បានជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ឱ្យ​ជួយផ្សព្វផ្សាយដល់​បងប្អូនប្រជាពលរដ្ឋ តាមទីប្រជុំជន ឱ្យ​បាន​យល់ដឹងពីបញ្ហាសំរាម ពិសេស​ត្រូវ​វេចខ្ចប់ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បី​បង្កភាពងាយស្រួលដល់ក្រុមហ៊ុនប្រមូលសំរាម សម្រាប់​ធ្វើ​ការដឹកជញ្ជូន។

គួរបញ្ជាក់ថា​ គម្រោង​សាងសង់​ទីលាន​ទុកដាក់​សំរាម​ថ្មី​នេះ​ មាន​ផ្ទៃដី​ទំហំសរុប​ ៨.១៥​ហិកតា​ ដែល​ក្នុងនោះទីលាន​សម្រាប់ទុកដាក់​សំរាម​មានទំហំត្រឹមតែ​ ១.៣ហិកតា និងសំណង់ហេដ្ឋារចនាផ្សេងៗទៀតរួមមាន៖ ការសាងសង់អាងប្រព្រឹត្តិកម្មទឹករងៃចំនួន​ ៤អាង,​ ផ្លូវចូលទៅទីលាន​ ចំនួន​ ១ខ្សែ​ ​មាន​ប្រវែង​ ២.២១៨ម៉ែត្រ,​ ​ផ្លូវ​បេតុង​នៅ​ក្នុង​ទីលាន​​ ប្រវែង​ ១.២៤៤ម៉ែត្រ,​ និង ច្រក​ទ្វារ​ចូល​ និង​របង​ មានប្រវែង ៣.០១០,២៦ម៉ែត្រ។

ជាងនេះទៅទៀត ក៏នៅមានកាសាងសង់សំណង់ចាំបាច់មួយចំនួនដូចជា៖ ប៉ុស្តិ៍​យាម១កន្លែង ​ ទំហំ​ ​៣.៥​x២.៥ម៉ែត្រ​, ​ អគារការិយាល័យ និងកន្លែងស្នាក់នៅកំពស់ ២ជាន់​ ទំហំ២៥x១២ម៉ែត្រ​​ ចំនួន១អគារ,​ កន្លែងថ្លឹងរថយន្ត 40t-60t​ ​ទំហំ​ ១៩x៦ម៉ែត្រ​ ចំនួន​ ១កន្លែង, អគារញែកសំរាម (MRF)​ ទំហំ​ ៣៥x២៦ម៉ែត្រ ចំនួន១អគារ,​ អគាររោងជាង​ ទំហំ​ ៣១x១០ម៉ែត្រ ចំនួន១អគារ,​​ អគារស្តុកទុកសំណល់ដែលគ្រោះថ្នាក់បណ្តោះអាសន្ន​  ទំហំ​ ១៥x១២ម៉ែត្រ ចំនួន១អគារ,​ អគារផ្គត់ផ្គង់ថាមពលភ្លើង និងទឹក (ម២)​ ទំហំ​ ១០x៦ម៉ែត្រ ចំនួន១អគារ,​ កន្លែងលាងសម្អាតរថយន្ត​ ទំហំ​ ៣១x៣.៥ម៉ែត្រ​ ចំនួន ១អគារ, អគារធ្វើជីកំប៉ុស (composting)​ ទំហំ​ ៣៥x២៦ម៉ែត្រ ចំនួន១អគារ​,​ រណ្ដៅទុកដាក់សំរាមសំណល់គ្រោះថ្នាក់​​ ទំហំ​ ៣៥x៣៥ម៉ែត្រ ចំនួន​ ១កន្លែង,​ និងប្រព័ន្ធសូលាថាមពលព្រះអាទិត្យ​ ៦០KW ចំនួន​ ១កន្លែង​ ។

គួររំលឹកថា គម្រោងមួយនេះត្រូវការរយៈពេល ១៧ខែ សម្រាប់ការសាងសង់ ដោយបានបើកការដ្ឋានសាងសង់តាំងពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]