ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីរបស់វៀតណាមបោះទុន $២០០លាន សង់រោងចក្រនៅឥណ្ឌូនេស៊ី

ក្រុមហ៊ុន​ផលិត​រថយន្ត EV VinFast របស់​វៀតណាម បាន​ចុះ​ហត្ថលេខា​លើ​រោងចក្រ​តម្លៃ ២០០​លាន​ដុល្លារ ​នៅ Subang ក្នុង​ខេត្ត West Java ក្នុងប្រទេសឥណ្ឌូនេស៊ី។

រោងចក្រមួយនេះ នឹងមានសមត្ថភាពផលិតរថយន្តជាអតិបរមា ៥០.០០០គ្រឿង ក្នុងមួយឆ្នាំ នឹងមានហាងលក់តួ ខ្សែដំឡើងទូទៅ ហាងលាបពណ៌ តំបន់សាកល្បង ពិសេសនឹងជួយបង្កើតការងារដល់ពលរដ្ឋក្នុងស្រុកបានរាប់ពាន់កន្លែងថែមទៀត។

នេះបើយោងតាមការចុះផ្សាយរបស់ globalconstructionreview នៅថ្ងៃទី១៧ កក្កដា ២០២៤។

គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន VinFast បានដាក់លក់រថយន្តប្រភេទ SUV ពីរម៉ូដែលរួចហើយនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយបានបើកបណ្តាញចែកចាយរថយន្ត ដើម្បីបង្កើតជម្រើសតម្លៃដែលអាចបត់បែនបានក្នុងទីផ្សារ ដោយមានការណែនាំបន្ថែមលើកម្មវិធីជាវថ្ម។

លោក H Moeldoko ប្រធានគ្រប់គ្រងធនធានមនុស្ស នៃរដ្ឋាភិបាលឥណ្ឌូនេស៊ីបាននិយាយថា “រដ្ឋាភិបាលបានលើកទឹកចិត្តយ៉ាងខ្លាំងនូវការវិនិយោគបរទេសដែលចូលមកក្នុងប្រទេសរបស់យើង ជាពិសេសនៅក្នុងវិស័យឧស្សាហកម្មរថយន្តនេះតែម្តង”។

“យើងជឿជាក់ថាវត្តមានរបស់ VinFast នឹងនាំមកនូវការច្នៃប្រតិដ្ឋបច្ចេកវិទ្យា និងការផ្ទេរចំណេះដឹងដែលត្រូវការជាចាំបាច់ដើម្បីបង្កើនការប្រកួតប្រជែងនៃឧស្សាហកម្មរថយន្តជាតិ។” លោកបន្ត។

គួររំលឹកថា រោងចក្រ Subang ខាងលើនេះ គ្រោងនឹងបើកដំណើរការនៅត្រីមាសទី៤ នៃឆ្នាំ២០២៥។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគីរី សម្រេចបាន​ជាង ៧២%

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​អនុវត្ត​ដោយ​ប្រើប […]