ឥណ្ឌូណេស៊ី​ប្រើ​បច្ចេកទេស​បណ្ដុះ​ពពក ​ដើម្បីទប់​ភ្លៀងដែល​រារាំងដល់​ការ​សាងសង់​ទីក្រុង​ថ្មី

ឥណ្ឌូណេស៊ីកំពុងប្រើប្រាស់បច្ចេកទេសកែប្រែអាកាសធាតុដែលគេស្គាល់ថាជាការបណ្តុះពពកជុំវិញទីតាំងនៃរដ្ឋធានីថ្មីនាពេលអនាគតរបស់ខ្លួនគឺទីក្រុងថ្មី Nusantara ដើម្បីកាត់បន្ថយភ្លៀងធ្លាក់ខ្លាំង ដែលបានមករារាំងដល់ការសាងសង់ទីក្រុងថ្មី នេះបើតាមការលើកឡើងរបស់មន្ត្រីនៃទីភ្នាក់ងារអាកាសធាតុ ជាមួយ businesstimes  នៅថ្ងៃ២១ មិថុនា ២០២៤។

ទីក្រុងថ្មី Nusantara គ្រោងនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ ដែលនឹងមកជំនួសរដ្ឋធានីចាស់ដែលកំពុងប្រឈមនឹងបញ្ហាកកស្ទះចរាចរណ៍ខ្លាំង ពិសេសប្រឈមនឹងការជន់លិចទីក្រុងទាំងមូលនាពេលអនាគត។

លោក Tri Handoko Seto មន្ត្រីជាន់ខ្ពស់នៅទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី (BMKG) បានបញ្ជាក់ដោយផ្អែកតាមសេចក្តីរាយការណ៍របស់អ្នកម៉ៅការសាងសង់ថា ដំណើរការសាងសង់ទីក្រុងនេះ ត្រូវបានរារាំងដោយភ្លៀងជារៀងរាល់ថ្ងៃ ដូច្នេះពួកគេបានស្នើសុំឱ្យអាជ្ញាធរអនុវត្តប្រតិបត្តិការកែប្រែអាកាសធាតុ។

លោក Seto បន្តថា​៖ «​ពួកគេ​បាន​ដាក់​សំណើ​ដល់អាជ្ញាធរដើម្បី​អនុវត្ត​ប្រតិបត្តិការ​កែប្រែ​អាកាសធាតុ ដើម្បី​បញ្ចៀស​ភ្លៀង​ដែល​បាន​កើតឡើងជារៀង​រាល់​ថ្ងៃនោះ ​ដោយ​ត្រូវ​បាន​បង្វែរ​ទឹកភ្លៀងទៅ​កន្លែង​មួយ​ផ្សេង​ទៀត ឬប្តូរ​ចេញពី​តំបន់​ដែលកំពុងអភិវឌ្ឍ ឬ​យ៉ាង​ហោច​ណាស់ក៏​ត្រូវ​បាន​កាត់​បន្ថយខ្លះដែរ​»។

គួរបញ្ជាក់ថា កន្លងមកបច្ចេកទេសបណ្ដុះពពកនេះ ត្រូវបានគេធ្វើឡើងពីភាគល្អិតតូចៗ ឬសារធាតុគីមី ដើម្បីរៀបចំពពកដែលមានស្រាប់សម្រាប់បង្កើតជាទឹកភ្លៀង ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួត ឬជំរុញការផ្គត់ផ្គង់ទឹកក្នុងតំបន់។

ទោះជាយ៉ាងណា​អ្នកវិទ្យាសាស្ត្របាន​និយាយថា បច្ចេកទេសមួយ​នេះ​មិនអាច​បង្តើត ឬកែប្រែអាកាសធាតុ​បានច្រើននោះទេ ហើយ​វា​ក៏​មិន​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​តាម​មាត្រដ្ឋាន​ដែល​គេ​សង្កេតឃើញ​​ដូចនៅក្នុង​ប្រទេស​អាល្លឺម៉ង់ និង​សហរដ្ឋអាមេរិក​ដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]