វៀតណាមពេញចិត្តនឹងផ្គត់ផ្គង់អគ្គិសនីបន្ថែមដល់កម្ពុជាឱ្យបានលើសពី ៤០០មេហ្គាវ៉ាត់ ដើម្បីបំពេញតម្រូវការអភិវឌ្ឍ

ប្រទេសវៀតណាម នឹងបើកទូលាយលើការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា រហូតដល់លើស ៤០០មេហ្គាវ៉ាត់ ដើម្បីបំពេញតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ខណៈជំហានដំបូងនឹងបន្តកិច្ចសន្យាចាប់ពីឆ្នាំ២០២៥ ដែលមានទំហំថាមពលអគ្គិសនី ២៥០មេហ្គាវ៉ាត់។

នេះបើយោងតាមជំនួបពិភាក្សាការងាររវាង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម នៅទីក្រុងហាណូយ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។

នៅក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរ បានយល់ស្របចំពោះសំណើលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្នែកអគ្គិសនី ដោយខាងភាគីវៀតណាម ទទួលយកសំណើររបស់សម្ដេចកតេជោ ដើម្បីធ្វើយ៉ាងណាបន្តផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជាចំនួន ២៥០មេហ្គាវ៉ាត់ ដែលនឹងបន្តកិច្ចសន្យាចាប់ពីឆ្នាំ២០២៥ បន្តទៀត។

រីឯ ភាគីវៀតណាមក៏បានបង្ហាញនូវការពេញចិត្តក្នុងការផ្គត់ផ្គង់អគ្កិសនីបន្ថែមទៀតដល់កម្ពុជា ដោយបានប្រកាសបើកទូលាយលើការផ្គត់ផ្គង់អគ្គិសនីរហូតដល់ទៅ ៤០០មេហ្គាវ៉ាត់ ឬ ច្រើនជាងនេះនាពេលអនាគត ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងឧស្សាហកម្ម ៤.០។

គួរបញ្ជាក់ថា កិច្ចសហការនេះលើសពីការផ្គត់ផ្គង់អគ្គិសនី និងមានគោលបំណងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចដែលមានអត្ថប្រយោជន៍ទៅវិញទៅមក។ ប្រទេសទាំងពីរក៏បានសន្យាពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]