រដ្ឋគ្រោងនឹងរៀបចំមហោស្រពស្ថាបត្យកម្មកម្ពុជា សំដៅបើក​ទំព័រនៃសហសម័យកម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងនឹងរៀប​ចំ​មហោស្រពស្ថាបត្យកម្មកម្ពុជានាពេលខាងមុខ ដើម្បីជាការបើក​ទំព័រនៃសហសម័យកម្ពុជា។ នេះបើតាមការថ្លែងរបស់ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤​។

ក្នុងកិច្ចប្រជុំពិភាក្សាជាមួយ​ក្រុម​ហ៊ុនដែលមានបំណងជួយឧបត្ថម្ភការ​រៀបចំមហោស្រពស្ថាបត្យ​កម្មកម្ពុជា ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី បានចាត់ទុកក្រុមហ៊ុនដែលមានបំណង​ជួយឧបត្ថម្ភការរៀប​ចំពិធីមហោស្រពនេះថា ជាការចូលរួមដ៏មានសារៈសំខាន់ ដែលមិន​គ្រាន់តែជាការឧបត្ថម្ភ​​មហោស្រពឱ្យ​ដំណើរ​ការដោយរលូនប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមដើម្បីឱ្យវិស័យ​ស្ថាបត្យកម្មឆ្ពោះទៅមុខក៏ដូច​ជាជួយ​ជំរុញឱ្យដំណើររបស់កម្ពុជា​ទទួល​បានជោគជ័យ និងជាការបើក​ទំព័រនៃសហសម័យកម្ពុជាផងដែរ។

បន្ថែមពីនេះ ឯកឧត្តម​ បានរំពឹងទុកថា នាពេលខាងមុខ កម្ពុជាមានអគារដ៏ស្រស់ស្អាតប្រណីតៗ និង​ជីវិត​រស់នៅក្នុងអគារទាំងនោះពោរពេញ​ដោយភាពស៊ីវិល័យ សុភមង្គល មានជី​វភាព​ល្អប្រសើរ​រស់នៅដោយភាពសុខក្សេមក្សាន្ត។

ក្នុងនោះដែរ ឯកឧត្តម បានចង្អុលបង្ហាញថា រាល់ស្ថាបត្យកម្មអគារនីមួយៗ ត្រូវផ្សារភ្ជាប់ទៅនឹងភាពរស់រវើក ភាពស៊ីវីល័យ និងប្រពៃណីទំនៀមទម្លាប់​បូកបញ្ចូលគ្នា ដើម្បី​ឱ្យសម​ស្រប​ទៅនឹងការវិវត្តនៃសហសម័យកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

កម្ពុជាមានអង្គភាពសេដ្ឋកិច្ចជាង ៧៥ម៉ឺន នៅទូទាំងប្រទេស បង្កើតការងារបានប្រមាណ ៣លានកន្លែង

រដ្ឋមន្ត្រី ហែម វណ្ណឌី ដឹកនាំសិក្ខាសាលាយុទ្ធសាស្ត្រថ្នា […]

រដ្ឋពង្រឹងការងារ៤ចំណុច ដើម្បីប្រែក្លាយខេត្តកែបជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ […]

រដ្ឋលើកទឹកចិត្តពិសេសដល់គម្រោងវិនយោគភូមិភាគឦសាន ចំនួន ២២ ក្រោមទុន ៤០០ លានដុល្លារ

គម្រោងថ្មីចំនួន ២២ ដែលលាតសន្ធឹងលើខេត្តក្រចេះ ស្ទឹងត្រែង […]

វិនិយោគិនចិននឹងបន្តកៀងគរដៃគូឱ្យមកវិនិយោគនៅកម្ពុជាលើវិស័យសំខាន់៣

ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងព្រែកហ្វូណនតេជោ ជំរុញ […]