ឥណ្ឌូនេស៊ីកំពុងសម្លឹងចង់ទិញអ្នកផលិតអង្ករកម្ពុជា ដើម្បីធានាការផ្គត់ផ្គង់សន្តិសុខស្បៀងក្នុងប្រទេសរបស់ខ្លួន

ក្រុមហ៊ុនដឹកជញ្ជូនស្បៀងអាហាររបស់រដ្ឋឥណ្ឌូនេស៊ី Bulog មានផែនការទិញអ្នកផលិតអង្ករនៅកម្ពុជា ដើម្បីធានាការផ្គត់ផ្គង់អង្ករក្នុងប្រទេសរបស់ខ្លួន ចំពេលផលិតកម្មក្នុងស្រុកកំពុងធ្លាក់ចុះ ដោយទិន្នផលផលិតកម្មស្រូវរបស់ជាតិបានធ្លាក់ចុះ ១,៣៩% មកនៅត្រឹម ៣១,១០ លានតោនក្នុងឆ្នាំ ២០២៣ ពីចំនួន ៣១,៥៤ លានតោនក្នុងឆ្នាំ ២០២២ នេះបើយោងតាមទិន្នន័យពីស្ថិតិពីរដ្ឋាភិបាលឥណ្ឌូនេស៊ី និងបានចុះផ្សាយដោយ theinvestor កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤។

នាយកប្រតិបត្តិក្រុមហ៊ុន Bulog លោក Bayu Krisnamurthi មានប្រសាសន៍ថា ក្រុមបច្ចេកទេសឥណ្ឌូនេស៊ីមួយក្រុម ត្រូវបានបញ្ជូនមកកម្ពុជាដើម្បីធ្វើការសិក្សាយ៉ាងស៊ីជម្រៅ និងពិភាក្សាជាមួយធុរកិច្ចកម្ពុជា និងអ្នកពាក់ព័ន្ធ រួមទាំងប្រទេសជិតខាងដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា។

លោកបានបញ្ជាក់បន្ថែមថា ការវាយតម្លៃនេះគឺជាការឆ្លើយតបទៅនឹងអនុសាសន៍របស់លោកប្រធានាធិបតី Joko Widodo ដែលបានណែនាំឱ្យក្រុមហ៊ុនលោក ទិញក្រុមហ៊ុនអង្ករកម្ពុជា ក្នុងគោលបំណងពង្រឹងសន្តិសុខស្បៀងជាតិ និងស្ថិរភាពស្តុកអង្ករ។ លោក Krisnamurthi បានគូសបញ្ជាក់ពីការពិចារណាសំខាន់ៗជាច្រើន មុននឹងធ្វើការសម្រេចចិត្តចុងក្រោយ ខណៈសមត្ថភាពផលិតអង្កររបស់កម្ពុជានៅមានទំហំតូច បើធៀបនឹងអ្នកផលិតធំៗដូចជាប្រទេសថៃ និងវៀតណាម។

ទោះយ៉ាងណាក្តី លោកក៏បានចង្អុលបង្ហាញពីបញ្ហាប្រឈមផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដោយបានកត់សម្គាល់ពីអវត្តមាននៃកត្តាសំខាន់ៗដូចជា កំពង់ផែ ផ្លូវថ្នល់ និងប្រព័ន្ធអគ្គិសនីដែលអាចទុកចិត្តបាន ដែលកត្តាទាំាងនេះមានសារៈសំខាន់សម្រាប់ផលិតកម្មស្រូវប្រកបដោយប្រសិទ្ធភាព។

ទោះបីជាគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន កំពុងត្រូវបានគ្រោងទុកនិងអភិវឌ្ឍនៅកម្ពុជាក៏ដោយ ក៏ដែនកំណត់បច្ចុប្បន្ន អាចប៉ះពាល់ដល់ប្រតិបត្តិការរបស់ Bulog នៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមការព្យាកររបស់លោកនាយកប្រតិបត្តិ Bulog។

លើសពីនេះ លោក Krisnamurthi បានសង្កត់ធ្ងន់លើទំនាក់ទំនងកសិកម្មដ៏រឹងមាំរបស់កម្ពុជាជាមួយវៀតណាម ដែលជាដៃគូប្រកួតប្រជែងដ៏សំខាន់នៅក្នុងទីផ្សារអង្ករ និងជាអ្នកផ្គត់ផ្គង់អង្ករដ៏សំខាន់ដល់ប្រទេសឥណ្ឌូនេស៊ី។ ប៉ុន្តែបញ្ហានេះ ធ្វើឱ្យក្រុមហ៊ុន Bulog ជួបប្រទះនឹងកត្តាប្រឈមផ្នែកដៃគូប្រកួតប្រជែង ពីព្រោះថាប្រសិនបើក្រុមហ៊ុននេះ សម្រេចចិត្តបន្តទិញយកអ្នកផ្គត់ផ្គង់អង្ករនៅកម្ពុជានោះវត្តមានរបស់វៀតណាមនៅក្នុងវិស័យកសិពាណិជ្ជកម្មរបស់កម្ពុជា អាចធ្វើឱ្យស្មុគស្មាញដល់ការធ្វើទីផ្សារ។

គួររំលឹកថា ការ​ធ្លាក់​ចុះនៃផលិតកម្មអង្ករក្នុងស្រុករបស់ឥណ្ឌូនេស៊ី ​ត្រូវ​បាន​គេចាត់​ទុក​ថា បណ្តាលមកពី​កត្តា​មួយ​ចំនួន​ដូច​ជា វិបត្តិ​អាកាសធាតុ ការ​កាត់​បន្ថយ​ដី​កសិកម្ម លក្ខខណ្ឌ​ដី​កាន់តែ​យ៉ាប់យ៉ឺន និង​បញ្ហា​ប្រព័ន្ធ​ធារាសាស្ត្រ។ ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ ២០២៣ ផលិតកម្មស្រូវបានធ្លាក់ចុះយ៉ាងខ្លាំងប្រមាណ ១៧,៥៤% ធ្លាក់ចុះពី ២២,៥៥ លានតោនក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ ដើម្បីទប់ទល់នឹងកង្វះខាតនេះ ក្រុមហ៊ុន Bulog បានទទួលការយល់ព្រមក្នុងការនាំចូលអង្ករចំនួន ៣,៦ លានតោននៅឆ្នាំនេះ ដោយបញ្ជាក់ពីភាពបន្ទាន់នៃការធានាប្រភពជំនួសដូចជាការទិញយកអ្នកផលិតអង្កររបស់កម្ពុជាដែលមានសក្តានុពលជាងជាដើម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]